កាលពីថ្ងៃទី21 មិនា ឆ្នាំ2022 មុននេះក្រុមហ៊ុនគ្រឿងសម្អាង Revlon cambodia បានបង្កើតកម្មវិធីអាណាចក្រ Tiktoker និង Vlogger ដំបូងគេ យ៉ាងកក្រើក ដោយប្រមូលផ្ដុំអ្នកផលិតវីដេអូល្បីៗ អោយជួបជុំគ្នាយ៉ាងកម្រនៅកម្ពុជា។ នេះជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំ របស់ក្រុមហ៊ុននេះ មុនចូលឆ្នាំខ្មែរ ខណៈដែលអ្នកផលិតវីដេអូទាំងអស់ ក៏មានសិទ្ធិផលិតវីដេអូពីកម្មវិធី Revlon ហើយអាចឈ្នះទឹកប្រាក់ក្នុងម្នាក់ ៦លានរៀល ចំនួន២នាក់។ ក្នុងកម្មវិធីនោះ ក៏មានវត្តមាន អ្នកលេងបណ្តាញសង្គមល្បីៗ និង សិល្បករ សិល្បការិនីជាច្រើនចូលរួម។

លោកស្រី ចន្ទ័ ភារី អគ្គនាយិកា ក្រុមហ៊ុនRevlon Cambodia បានសម្តែងអារម្មណ៍រំភើបយ៉ាងខ្លាំងក្រោយពេលឃើញវត្តមានភ្ញៀវកិត្តយសអញ្ជើញយកចូលរួម។ លោកស្រីថា រយៈពេល២៣ឆ្នាំ ផលិតផល Revlon កាន់តែទទួលជោគជ័យ ដោយក្នុងពិធីដ៏អធឹកអធមនោះ ក៏មានពិធីបង្ហាញផលិតផលថ្មី គឺក្រែមលាបមាត់ប្រភេទថ្មី ដើម្បីបង្អួតទីផ្សារផងដែរ ដែលចូលរួមកាន់បង្ហាញដោយ អ្នកម៉ូដែលស្អាតៗ និង ល្បីៗ។ អ្នកផាត់មុខអាជីពជាច្រើននាក់ ក៏ឃើញមុខមិនតិចដែរក្នុងពិធីទាំងមូល។ ដោយឡែក កញ្ញា ងិន ម៉ារឌី ដែលជិតចូលការទៅហើយ និង ជាបវរកញ្ញាមួយរូប ក៏បង្ហាញខ្លួនយ៉ាងទាក់ទាញនៅក្នុងពិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here