គ្រាន់តែកូវីត១៩ចាប់ផ្ដើមស្ងប់ស្ងាត់ភ្លាម លោកឧកញ៉ាបណ្ឌិត្យ យ៉ន សេងហាន និង លោកជំទាវជះលុយញាក់សាច់ គឺច្រើនម៉ឺនដុល្លារតែម្ដង ដើម្បីអោយបុគ្គលិកឆ្នើម និង អតិថិជនរហូតដល់ជាង១០០នាក់ អោយចេញដើរលេងក្រៅប្រទេស។ នេះគឺជាដំណើរកម្សាន្តចេញក្រៅប្រទេសជាទ្រង់ទ្រាយធំ ដែលក្រុមហ៊ុននេះបានចំណាយលុយលើកទឹកចិត្តដល់ក្រុមការងារ ហើយក៏កំពុងធ្វើអោយក្រុមហ៊ុនមួយនេះ នៅតែបន្តជាក្រុមហ៊ុនគំំរូឈានមុខមួយ ដែលហ៊ានចាយលុយច្រើនៗ ខណៈដែលការលើកទឹកចិត្តជាទ្រង់ទ្រាយធំដ៏កម្រនេះ គឺជាកម្លាំងចិត្តដ៏ធំ ដល់បុគ្គលិកក្រោមឱវាទ។ លោកឧកញ៉ាក៏បានថ្លែងបញ្ជាក់ថា នេះគឺជាដំណើរកម្សាន្តក្រៅប្រទេស ដែលអាចរាប់ថាច្រើនលើក និង ជាដំណើរកម្សាន្តបន្ទាប់ពីដើរកម្សាន្តក្នុងស្រុករាប់មិនអស់នោះផងដែរ។ លោកឧកញ៉ាថា នេះគឺជាដំណើរកម្សាន្ត៣យប់៤ថ្ងៃ នៅប្រទេសម៉ាឡេ និង សិង្ហបុរី៕