ការប្រកួតកម្មវិធី Miss & Mister Supranational Cambodia 2023 បានប្រារព្ឋសាជាថ្មី បន្ទាប់ពីបានប្រកួតប៉ុន្មានគ្គមកហើយនៅក្នុងរដូវកាលថ្មីនេះ។ ការប្រកួតម្តងទៀតជាឈុតតំណាងជាតិ របស់ខេត្តក្រុងនានារបស់កម្ពុជា ដែលបានសម្រិតសម្រាំងយ៉ាងផ្ចិតផ្ចង់ពីក្រុមអ្នឌីហ្សាញ ក្នុងន័យសម្តៅទៅរកភាពទាក់ទាញពីមហាជន និងគណៈកម្មាការ ដាក់ពិន្ទុ។
ពិធីបង្ហាញនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៨ មីនា ឆ្នាំ២០២៣ មានការផ្សាយបន្តផ្ទាល់ផងដែរពីសំណាក់ផេកផ្លូវការរបស់កម្មវិធីខាងលើ។ នារីដ៍ស្រស់ស្អាត និងប្រុសសង្ហាជាច្រើនរូបត្រូវបានមកប្រមូលផ្តុំគ្នាជួបជុំដើម្បីឡើង ឆាកបង្អួតឈុត និងភាពក្លាហានរៀងៗខ្លួន អោយទស្សនិកជន វាយតម្លៃ។ ឆ្នាំនេះឃើញថា ក្នុងឈុតតំណាងជាតិនីមួយៗ របស់ខេត្តក្រុងឃើញថា មានការទាក់ទាញអំពីភាពច្នៃប្រឌិតកាន់តែមានទេពកោសល្យល្អពីអ្នកឌីហ្សាញកាន់តែវិវត្តន៍ខ្ពស់ក្នុងការប្រកួតពីមួយឆ្នាំទៅ១ឆ្នាំ។ មហាជនមានការភ្ញាក់ផ្អើលនៅពេល បានឃើញ បណ្តាឈុតនីមួយៗ មានសភាពប្លែកៗខុសពីគ្នា មើលទៅពិតជាមិនអន់នោះឡើយ ដែលបង្ហាញថាទឹកដៃ របស់ក្មេងជំនាន់ក្រោយកាន់តែល្អឡើង។
អ្វីដែលប្លែកកញ្ញា លីវ ជីលី អតីត ម្ចាស់មកុដ Miss Grand Cambodia 2020 បានធ្វើអោយគេ មានការភ្ញាក់ផ្អើលពេញ សង្គមបវរកញ្ញា ដោយនាងបានក្លាយជាបេក្ខភាព ជាផ្លូវការ ក្នុងការដណ្តើម មកុដ ការប្រកួតMiss Supranational Cambodia ២០២៣ ក្នុងពេលដែលនាងឆ្អិនខាង ងារជាបវរកញ្ញា ដ៍មានបទពិសោធន៍។ គេនៅតែមិននឹកស្មានថា ស្រីស្អាតរូបនេះ មកដាក់ពាក្យប្រកួតឡើងវិញ មកក្លាយជាបេក្ខភាព ត្រូវបានគេតាមឃ្លាំមើលវាយតម្លៃ បែបនេះម្តងទៀតឡើយ។