កាលពីថ្ងៃទី 29 ខែមីនា ឆ្នាំ2023មុននេះ នៅរោងភាពយន្ត Major Cineplex by Smart Aeon Mall Sen Sok បានធ្វើពិធីសម្ភោធជាផ្លូវការណ៍ Prescreening ដើម្បីចាក់បញ្ចាំងភាពយន្តខ្នាតធំរបស់ Hollywood នៅក្នុង Hall IMAX នោះគឺរឿង « Dungeons & Dragons: Hornor Among Thieves » ដែលជាភាពយន្តខ្នាតធំផលិតដោយក្រុមហ៊ុន Paramount។

D&D គឺជាប្រភេទរឿងបច្ចេកវិទ្យាសីល៍សាស្ត្របែបទំនើបដកស្រង់ចេញពីហ្គេមមួយប្រភេទត្រូវបានគេដឹងថាបង្កើតឡើងតាំងពីកំឡុងឆ្នាំ 1998 មកម្លេះ។ សាច់រឿងទាំងមូលមានគ្រប់រសជាតិទាំងបែបផ្សងព្រេង សាហាវ រន្ធត់ ញ័ប់ញ័រ រួមទាំងលាយឡំនឹងឈុតឆាកកំប្លែង និង ឈុតឆាកប្រយុទ្ធដ៏បែបសីល៍សាស្ត្រដ៏អស្ចារ្យរួមផ្សំជាមួយនឹងតួអង្គសម្ដែងដែលពោពេញទៅដោយសមត្ថភាពប៉ិនប្រសព្វក្នុងការប្រយុទ្ធយ៉ាងរស់រវើក ពិសេសនោះគឺបច្ចេកទេសនៃការកាត់តឈុតឆាកនីមួយៗពីមួយប្លង់ទៅមួយប្លង់ប្លែកច្បាស់ត្រជាក់ភ្នែក ធ្វើឱ្យសាច់រឿងទាំងមូលមានភាពអស្ចារ្យ និង កាន់តែជក់ចិត្តដិតអារម្មណ៍តាំងពីដើមរហូតដល់ចប់។

គួរបញ្ជាក់ផងដែរថា រឿង « Dungeons & Dragons: Hornor Among Thieves » (D&D) នេះផងដែរនឹងធ្វើការចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត Major Cineplex by Smart ចាប់ពីថ្ងៃទី 30 ខែ មីនា 2023 តទៅ ។ ទស្សនិកជនទាំងអស់គ្នាអាចទៅទិញសំបុត្រនៅគ្រប់សាខារោងភាពយន្ត Legen ក៏ដូចជាសាខារោងភាពយន្ត Major ក៏ដូចជាធ្វើការកក់សំបុត្រទស្សនាតាម Mobile App «MajorKh» បានចាប់ពីថ្ងៃនេះតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here