កាលពីថ្ងៃទី៣០ មីនា ឆ្នាំ២០២៣ តារាកំប្លែងអ្នកនាង ប៉េងប៉ោង បានប្រកាសថាខ្លួនបានសម្រេចបំណងហើយ ដោយអាចប្រារព្ធខួប៥ឆ្នាំជូនដល់លោកឪពុក គឺនាយវីតាមីនសេ និង អាចធ្វើបុណ្យកត្តញូជូនដល់ដល់អ្នកម្ដាយភ្ជាប់ជាមួយ ដែលអាចអោយអ្នកនាង និងប្អូនៗអស់ចិត្តព្រោះបានធ្វើបុណ្យជូនទាំងវិញ្ញាណលោកឪពុក និង ទាំងព្រះរស់ ដែលនៅមានជីវិត។

យ៉ាងណាមិញអ្នកនាងបានបង្ហូរទឹកភ្នែក ដោយសារតែមិនមានលទ្ធភាពអាចធ្វើបុណ្យកត្តញូ ជូនលោកឪពុក និង អ្នកម្ដាយអោយបានជុំគ្នា កាលពីលោកឪពុកនៅមានជីវិត ដោយសារតែនៅខ្វះខាត។ អ្វីដែលអ្នកនាងកាន់តែរំភើបលើសពីការរំពឹងទៅទៀត គឺពិធីបុណ្យកត្តញូ និង បុណ្យគម្រប់ខួប៥ឆ្នាំ របស់អ្នកមានគុណអ្នកនាង គឺមានភ្ញៀវកិត្តិយសចូលរួមកុះករ ដោយមានទាំងវត្តមានសែស្រឡាយថ្នាក់ដឹកនាំ និង អ្នកសិល្បៈ ដែលមានន័យថា អ្នកនាងបានសម្រេចបំណងក្នុងការបំពេញមុខជូនដល់អ្នកមានគុណ។ នៅក្នុងថ្ងៃនោះ អ្នកនាងក៏ស្នើអោយកូនៗ ដែលមានឪពុកម្ដាយនៅមានជីវិត ត្រូវលះបង់ និង ធ្វើល្អជូនដល់អ្នកទាំងពីរអោយទាន់ខែភ្លឺផងដែរ ដើម្បីកុំអោយស្ដាយក្រោយ ពេលបាត់បង់លោកទាំងពីរទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here