អតីតកញ្ញាឯកប្រ៊ីនស្តុន កាលពីច្រើនឆ្នាំមុន កញ្ញា ពេជ្រ សុវណ្ណភិជ្ជរ៉ា បានបាត់មុខច្រើនឆ្នាំនៅក្នុងវិស័យសិល្បៈ ដោយនាងក៏ជាតារាល្បីឈ្មោះមួយ រូបអំឡុងកេរ្តី៍ឈ្មោះកំពុងតែត្រូវប៉ាន់។នាងបានឃ្លាតឆ្ងាយកាយ ពីមហាជន ច្រើនពេលច្រើនឆ្នាំ ហើយក៏ស្រាប់តែលេចមុខនៅក្នុង ការប្រកួតប្រជែង សម្រស់ដ៏ធំមួយ ក្រោមឈ្មោះ Miss Supranational Cambodai2023។ នាងក៏ធ្លាប់គ្រងកមុដហើយក៏ទទួល បានការលើកឡើងថាស្រស់ស្អាត។

វិលមកកាន់វិថីសិល្បៈ ប្រឡងប្រជែងសម្រស់នេះឃើញថា មិនមែនងាយស្រួលឡើយ ដោយសាររបថថ្មីកម្ពុជា ក៏ត្រូវបោះជំហ៊ានជឿនលឿន លើផ្នែកសម្រស់។ ឯបេក្ខភាពនីមួយៗបក៏។ត្រូវឃើញថា មានការរំលេចដោយភាពក្លាហានហើយ ម្នាក់ៗបានប្រឹងប្រែងយកអស់លទ្ធភាពដូចៗគ្នា។ ដូចនេះ ភិជ្ជរ៉ា ក៏មិនអាចភ្លេចខ្លួនក្នុងការក្រសោបភាពទាក់ទាញមកកាន់មហាជន និងគណៈកម្មាការដាក់ពិន្ទុ។

ពេជ្រ សុវណ្ណភិជ្ជរ៉ា បានបង្ហាញខ្លួន ប្រកួតដោយភាពជឿជាក់ ដោយតំណាងខេត្តព្រះសីហនុ ហើយនាងមានការៀបចំខ្លួនយ៉ាងពិសេស។ នាងបានបង្ហាញនូវវគ្គ ប្រកួតបឋម ជាមួយបណ្តា បេក្ខនារីជាច្រើនទៀត។ បើទោះបីជាមានបទពិសោធន៍ក្នុងការ ប្រឡងបែបណា ក៏នាងនៅតែចាត់ទុកថា ជាបទពិសោធន៍ថ្មី សម្រាប់កសាងខ្លួនអោយលេចធ្លោម្តងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here