ហ្វេនៗ បានសម្តែងការភ្ញាក់ផ្អើល ដែលសំណព្វចិត្តរបស់ខ្លួន អចរក្សាជំហរបាន ហើយដណ្តើមមកុដដែលកើតចេញពីសមត្ថភាព និងទេពកោសល្យពិតៗ។ កញ្ញាជីលី បានយកឈ្នះ បេក្ខនារី១៧រូបទៀត ហើយនាងពិតជារំភើបព្រោះ ការស្រម៉ៃ ចង់បានមកុដពេញមុខផ្លូវការ របស់នាង អាចធ្វើបាន។ ជីលី​ និងត្រូវតំណាងកម្ពុជាប្រកួនៅប្រទេស​ប៉ូឡូញ​ នៅខែ​កក្កដា​ ខាងមុខនេះ​ ។

ទោះជាមានបទពិសោធន៍ និង មុខងារនៅលើឆាកបវរកញ្ញា បែបណាក៏ជីលីប្រឹងចំណាយពេលវេលា មកប្រកួតដើម្បី ប្រឹងប្រែងអោយគេមើលឃើញថា នាងមកប្រកួតយកបេះដូងពិត តស៊ូអោយបាន បើទោះគណៈកម្មាការ នាងស្គាល់ខ្លះជាមិត្តភក្តិ និងជៀសវាងថាមានខ្សែ។ នាងបានធ្វើយ៉ាងល្អនៅគ្រប់វគ្គ អមជាមួយការឆ្លើយសំណួរនីមួយៗ ក៏មានភាពច្បាស់លាស់ ហើយប្រកបដោយភាពមុឺងមាត់។ ការប្រកួត មានបេក្ខនារីទាំងអស់១៨ រូបដោយជីលី តំណាងខេត្តកំពង់ធំ ហើយនាងក៍ធ្វើអោយអ្នកកំពង់ធំរីករាយដែរ ដែលអាចដណ្តើមមកុដ។ អ្វីដែលហ្វេនៗបុកពោះ គឺនាងប្រឈមការដណ្តើមមកុដពីកញ្ញាមកពីខេត្តកែប ព្រោះសមត្ថភាពខាងកែបក៏ល្អសាកសមយកមកុដ។

ចំណាត់ថ្នាក់ទាំង៥ មានលេខ១ លីវ ជីលីតំណាងខេត្តកំពង់ធំ លេខ២ តំណាងខេត្តកែប លេខ៣ តំណាងខេត្តបាត់ដំបង លេខ៤ រាជធានីភ្នំពេញ និងលេខ៥ កញ្ញាតំណាងខេត្តរតនៈគិរី។

LEAVE A REPLY

Please enter your comment!
Please enter your name here