នៅទីបំផុតផលិតផលសម្រកគីឡូល្បីល្បាញ ដែលជាផលិតផលល្បីមកពីប្រទេសបារាំង បានសម្រេចជ្រើស BA របស់ខ្លួនហើយ បើទោះជាផលិតផលនេះ ចរាចរណ៍យ៉ាងជោគជ័យ នៅទីផ្សារកម្ពុជា ប្រមាណជាង២ឆ្នាំកន្លងមកហើយ។ អ្នកនាង ខ្ញុង ពូណុយ និង ធុង ប៉េត្រូ បានក្លាយជា BA យ៉ាងកក្រើកនៅក្នុងពិធីនេះ។

លោកស្រី ហេង សុគន្ធ អគ្គនាយិកាផលិតផល Zells បានថ្លែងក្នុងពិធីតែងតាំង តារាទាំង៣ដួងខាងលើជា BA កាលពីថ្ងៃទី៣ មេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញថា ហេតុផលដែលផលិតផលសម្រកគីឡូ Zells របស់បារាំង ដែលលោកស្រីនាំមកជោគជ័យខ្លាំងទៅហើយ តែលោកស្រីនៅតែចំណាយកញ្ចប់ជ្រើសរើស BA ទៀត ក៏ព្រោះតែលោកស្រីចង់អោយផលិតផលមួយនេះ កាន់តែមានអ្នកដឹង និង ស្គាល់ពីគុណភាព និងចង់អោយអ្នកមានបញ្ហាគីឡូឡើង ហើយខូចរាងភាគច្រើន បានដឹងពីអត្ថប្រយោជន៍របស់ Zells ។

ស្របពេលដែលតារាកំប្លែងទាំង៣ដួង សុទ្ធតែមានបញ្ហាឡើងគីឡូ ហើយត្រូវបានលោកស្រីផ្ដល់ផលិតផលអោយសាកល្បង ហើយសុទ្ធតែបានស្រកគីឡូ និង ដឹងពីគុណភាពរបស់ Zells ផង ទើបលោកស្រីសម្រេចយកអ្នកទាំង៣ ជា BA តែម្ដង។ លោកស្រីថា ក្រោយប្រកាសតែងតាំង BA ទាំង៣ នឹងកាន់តែធ្វើអោយអ្នកមានបញ្ហាឡើងគីឡូ ស្គាល់កាន់តែច្បាស់ពី Zells ខណៈដែលលោកស្រីថា រយៈពេលជាង២ឆ្នាំកន្លងមកនេះ អតិថិជនដែលប្រើប្រាស់ជាប្រចាំ គឺមិនតិចជាង១០ម៉ឺននាក់នោះទេ នៅទូទាំងប្រទេស ដែលមានន័យថា ក្រោយតែងតាំងជា BA គឺពិតជាកាន់តែសុះសាយ។

នៅក្នុងពិធីនោះ ក្រៅពី ក៏មានអ្នកប្រើប្រាស់ដោយផ្ទាល់ មកចែករំលែក ពីគីឡូដែលបានស្រកចុះ ក្រោយពីបានប្រើប្រាស់ផងដែរ ដោយម្នាក់សុទ្ធតែសរសើរពីគុណភាពរបស់ Zells ដែលលេបហើយមិនធ្វើទុក្ខ និង ស្រកដោយសុវត្ថិភាព យ៉ាងតិច៣គីឡូក្នុងមួយទីបពិតប្រាកដមែន។ ផលិតផលនេះ ក៏ប្រកាសពីការបើកផ្លូវជ្រើសរើសតំណាងចែកចាយ ដើម្បីបង្កើនការបំបែកទីផ្សារផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here