កញ្ញា ហួន ស្រីខួច បាន ធ្វើអោយក្តីស្រមៃរបស់ខ្លួន នៅលើវិស័យបវរកញ្ញា បានលទ្ឋផលល្អ គាប់ប្រសើរមួយកម្រិតទៀតហើយ ដោយនាងប្រើសមត្ថភាពពិត តតាំងការប្រកួត រហូតទទួលបានជ័យជំនះ។ នាងបានចូលដល់ កំពូលTop ទាំង៥Miss Supranational Cambodia 2023ហើយបាន ជាប់ចំណាត់ថ្នាក់លំដាប់រងទី៣ ធ្វើអោយអ្នកទស្សនា មានការភ្ញាក់ផ្អើលគ្រប់គ្នានាពេលប្រកួត។

ហួន ស្រីខួច ដែលឆ្លងកាត់បទពិសោធន៍ វេទិកា ប្រកួតបវរកញ្ញា ច្រើនលើក និងច្រើនកម្មវិធី ហើយនាងយល់ច្បាស់ថា ការទទួលលទ្ឋផលល្អ មិនមែនបានមកដោយភាពងាយស្រួលនោះទេ គឺពុះពារ។ ម្ល៉ោះហើយនាងរកកលយំ ពេលអ្នកនាង ប្រាសាទ ដាវីន ឡើងបំពក់មកុដ លំដាបរងទី៣ ពិតជាកិត្តិយស ទោះ មិនមែនជាតួឯកធំ តែនាងអាចយកឈ្នះ បានកម្រិតល្អពេលនេះ គឺមិនងាយនោះទេ។ ការវិលមកប្រកួត សារជាថ្មី ដោយសារនាងចង់អោយគេយល់ថា ភាពស្អាតតែមួយមុខ មិនអាចធ្វើអ្វីបាននោះទេ សំខាន់ចំណេះដឹង និងការចេះជួយគ្នាទៅវិញទៅមកជា ប្រការសំខាន់បំផុតនៅក្នុងសង្គម។

ហួន ស្រីខួច បានសាងការចាប់ អារម្មណ៍ ដោយសារ វគ្គសំខាន់ៗ នាងបានឆ្លើយជាសំណួ បែបភាសា អង់គ្លេសហើយ មានការសរសើរថា នាងនិយាយបានល្អ។ ជ័យលាភីនេះ បានរុញ អោយ បវរកញ្ញា ស្រអែមស្រស់រូបនេះ កាន់តែមានការចាប់អារម្មណ៍ ហើយសង្ឃឹមថា មានការងារច្រើនពីបណ្តាក្រុមហ៊ុន នានាជាក់ជាមិនខាន។

Go back

Your message has been sent

Warning
Warning
Warning
Warning

Warning.

LEAVE A REPLY

Please enter your comment!
Please enter your name here