យោងតាមការបង្ហោះរបស់លោក សាន ផានិត ដែលជាតារាចម្រៀង និង យោងតាមការបង្ហោះរបស់ លោក ផាត់ តារារដ្ឋ ដែលជាចាងហ្វាងសារព័ត៌មានផ្ទះតារា និង ជាស្ថាបនិកគ្រួសារតារាកម្ពុជា សិល្បករ៥រូប រួមមាន លោក សាន ផានិត អ្នកនាង ស្វែង សុជាតា កំពូលតារាសម្ដែង កញ្ញា អ៊ុង នីនិច្ច តារាចម្រៀង លោក រុន ណាកូ ពិធីករប្រចាំផ្ទះតារា ជាតារាសម្ដែង និង លោក ផាត់ តារារដ្ឋ ផ្ទាល់ នឹងបង្ហាញខ្លួនក្នុងសង្ក្រាន្តធំមួយ ដែលរៀបចំដោយ ការិយាល័យអនុព័ន្ធពាណិជ្ជកម្ម នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសវៀតណាម នាថ្ងៃទី៨ មេសា ខាងមុខនេះ ដោយសិល្បករទាំង៥រូប ក៏ត្រូវបានអញ្ជើញអោយចូលរួមជាកិត្តិយស ក្នុងកម្មវិធីជប់លៀងមួយរវាងប្រមុខដឹកនាំតំណាងកម្ពុជា និង វៀតណាម ក្នុងកម្មវិធីមួយផ្សេងទៀតផងដែរ។
លោក ផាត់ តារារដ្ឋ ដែលជាអ្នករៀបចំក្រុមសិល្បករតបតាមការអញ្ជើញនេះ បានអះអាងថា ដំណើរទស្សនកិច្ច និង ចេញសំដែងតំណាងប្រទេស នៅក្នុងប្រទេសវៀតណាមនេះ ក្រុមសិល្បករពីកម្ពុជា បានត្រៀមរួចហើយ ក្នុងការពាំនាំយកអ្វីដែលជាអត្តសញ្ញាណខ្មែរ យកទៅផ្សព្វផ្សាយក្នុងការបង្ហាញខ្លួននោះ។ ភាគីតំណាងស្ថានឯកអគ្គរាជទូតខ្មែរប្រចាំការនៅទីនោះ ក៏នឹងស្វាគមន៍ដំណើរទៅដល់របស់ក្រុមសិល្បករពីកម្ពុជា ពេញរយៈពេល៥ថ្ងៃពេញផងដែរ ចាប់ពីថ្ងៃទី៧ មេសា រហូតដល់ថ្ងៃទី១១ មេសា។ អ្វីដែលគួរចាប់អារម្មណ៍ គឺក្រុមសិល្បករទាំងនេះ កំពុងត្រូវបានស្នើដោយឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅវៀតណាម ដើម្បីអោយបន្តចូលរួមក្នុងព្រឹត្តិការណ៍ធំមួយទៀត នាថ្ងៃទី១៥ មេសា ផងដែរ ក្នុងនាមជាតារាតំណាងពីប្រទេសកម្ពុជា ដែលព្រឹត្តិកាណ៍នាថ្ងៃទី១៥ នោះ គឺមាននិស្សិត និង បងប្អូនខ្មែរ រហូតដល់ជាង៤០០នាក់ រង់ចាំស្វាគមន៍។
លោក ផាត់ តារារដ្ឋ និង លោក សាន ផានិត ដែលជាអ្នកទទួលបានការអញ្ជើញនេះ បានចាត់ទុកថា នេះគឺជាមុខមាត់ធំមួយរបស់ក្រុមសិល្បករទាំង៥រូប ដែលត្រូវបានអញ្ជើញ ដោយស្ថានឯកអគ្គរាជទូតប្រចាំនៅវៀតណាម ដែលមិនខុសពីផ្ដល់ឱកាសអោយតារាខ្មែរ បានបំពេញទស្សនកិច្ច ក្នុងអំឡុងពេលចូលឆ្នាំ ដែលបងប្អូនខ្មែរភាគច្រើន តែងរៀបចំកម្មវិធីសប្បាយៗ ហៅថាសង្ក្រាន្ត ដើម្បីជួបជុំគ្នានោះ។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-47-57_515818.jpg?resize=696%2C700&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-02_488615.jpg?resize=696%2C576&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-06_362043.jpg?resize=696%2C1044&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-10_356115.jpg?resize=696%2C476&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-13_969900.jpg?resize=696%2C483&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-18_268483.jpg?resize=696%2C1043&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-21_836807.jpg?resize=696%2C682&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-25_687963.jpg?resize=696%2C489&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-30_129214.jpg?resize=696%2C696&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-33_717211.jpg?resize=696%2C462&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-37_449018.jpg?resize=696%2C1046&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-41_093581.jpg?resize=696%2C517&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-44_720840.jpg?resize=696%2C487&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-49_171115.jpg?resize=696%2C1237&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-53_094827.jpg?resize=696%2C1237&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/04/postnewscambodia.com-kh71.com-2023-04-05_10-48-56_870149.jpg?resize=696%2C392&ssl=1)