បុរសឯករាងសង្ហា មុខមាំ វន សិលា កំពុងតែធ្វើអោយគេតាមដាន ថាតើឱកាស ប្រកួតនៅ ក្រៅប្រទេស ខាងមុខនេះ អាចប្រើសមត្ថភាពធ្វើបានល្អ ដល់ណា ពេលប៉ះបុរសឯកមកពីច្រើនប្រទេសទៀត។ លោកជាបេក្ខភាពតំណាងអោយបុរសឯកប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Mister Supranational 2023 នឹងចាប់ផ្តើមនៅថ្ងៃទី​ ០២​ ខែ​កក្កដា​ ឆ្នាំ២០២៣​ នាពេលខាងមុខនេះ​នៅឯប្រទេសប៉ូឡូញ 🇵🇱។ឯហ្វេនៗបានជូនពរអោយ លោកទទួលបានភាពជោគជ័យបន្តទៀតលើមាគ៌ា ដ៍សំខាន់នេះ។

ព្រឹត្តិការណ៍ ប្រកួត Mister supranational Cambodia 2023បាន បិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី២ មេសា ឆ្នាំ២០២៣។ បុរសសង្ហាជាច្រើន រូបតំណាងខេត្តក្រុងនៅ កម្ពុជាបាន ប្រមូលផ្តុំគ្នា ប្រជែងសមត្ថភាពដើម្បីដណ្តើមពាន និងតំណែងតួឯក។ ក្រោមការប្រកួតប្រជែង ជាច្រើនវគ្គយ៉ាងស្វិតស្វាញ គេបានរកឃើញ នូវម្ចាស់ជ័យលាភី ដោយបានទៅលើ បុរសសង្ហា ម្នាក់ ឈ្មោះ វន សិលា មានភាពវ័យឆ្លាតជាងគេ កត់សម្គាល់ពីគណៈកម្មាការ ដោយបានទៅលើ បេក្ខភាពមកពីខេត្តពោធិសាត់។

លោកបានយកឈ្នះចិត្តគណៈកម្មាការ ដោយបានឆ្លើយសំណួរ ចក់ដោត អំពីការលើកទឹកចិត្តដល់ មនុស្សបាក់ទឹកចិត្តអោយមានសង្ឃឹមឡើងវិញ ត្រូវចេះជួយគាត់ ត្រឹមជាយបល់ក៍ជាផ្នែកមួយ ដាស់តឿនគាត់អោយមាន សង្ឃឹម ។ មនុស្សបាក់ទឹកចិត្តក្នុងសង្គមយើងមានច្រើន ហើយខ្លះគ្មានការជួយខ្នះខ្នែងរហូតធ្វើរឿងអ្វីមួយស្មានមិនដល់។ លោកនឹងដឹកដៃលីវ ជីលី ឆ្ពោះដំណើរ ក្រៅប្រទេសព្រមគ្នា ដោយគេរំពឹងថាអ្នកទាំង២ ធ្វើបានល្អ ដើម្បីមុខមាត់សង្គមជាតិលើឆាកអន្តរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here