កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០២៣ ក្រុមការងារផ្ទះតារា និង ផលិតកម្ម BN ដែលជាដៃគូសហការ បានបញ្ចប់សកម្មភាពថតអបអរចូលឆ្នាំ ដែលជាការចំសង្ក្រាន្តឆ្នាំថ្មី លើកដំបូងរបស់ខ្លួនយ៉ាងកក្រើក ខណៈដែលសង្ក្រាន្តដែលបានរៀបចំដោយផ្ទះតារានេះ ក៏មានវត្តមានសិល្បករចូលរួមយ៉ាងច្រើនកុះករ និង ត្រូវបានគេចាត់ទុកថា គឺជាសង្ក្រាន្តវប្បធម៌ទ្រង់ទ្រាយវប្បធម៌ធំមួយប្រចាំឆ្នាំ។ រូបភាព និង សកម្មភាពជាច្រើនរបស់សង្ក្រាន្តមួយនេះ ត្រូវបានចែកចាយ យ៉ាងកក្រើកនៅលើបណ្ដាញសង្គម ហើយសង្ក្រាន្តផ្ទះតារា ដែលបានរៀបចំនេះ ក៏មានអ្នកសរសើរពីទម្រង់វប្បធម៌ ក្នុងស្រទាប់មហាជនផងដែរ។

លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មានផ្ទះតារា និង ជាស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាអ្នករៀបចំ បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដ៌កក្រើកនេះ គឺមានគោលបំណងតែមួយគត់ គឺដឹកនាំសិល្បករ និង បងប្អូនជាអ្នកចូលរួម អោយចូលរួមលើកស្ទួយវប្បធម៌ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ ដូចជាគាស់កកាយមកវិញនូវទម្រង់សំលៀកបំពាក់ខ្មែរ ក្បាច់រាំប្រពៃណី និង ល្បែងប្រជាប្រិយខ្មែរជាដើម។ ការរៀបចំសង្ក្រាន្តនេះ គឺដើម្បីផលិតឃ្លីបវីដេអូចំនួន៦ឃ្លីប សម្រាប់ចាក់ផ្សាយលើផេកផ្ទះតារា ចាប់ពីថ្ងៃទី១១ ខែមេសា តទៅ ដើម្បីចូលរួមអបអរបុណ្យចូលឆ្នាំថ្មី។ សង្ក្រាន្តនេះ ត្រូវបានធ្វើឡើងចំនួន២ថ្ងៃ ដោយព្រឹត្តិការណ៍ធំបានធ្វើឡើងកាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ នៅរមណីយដ្ឋានចំការដូងក្រអូបតាសម្បត្តិ និង លើកទី២ រៀបចំកាលពីថ្ងៃទី៤ មេសា មុននេះ។ រូបភាពទាំងស្រុងនៃសង្ក្រាននេះ នឹងត្រូវបង្ហាញជូនលើកផេកផ្ទះតារា ចាប់ពីថ្ងៃទី១១ មេសា តទៅ ដោយតាមគម្រោងសង្ក្រាន្តមួយនេះ ក៏នឹងធ្វើអោយកាន់តែធំ សម្រាប់ឆ្នាំក្រោយៗ។

ខាងក្រោមនេះ គឺជារូបភាពខ្លះៗ ដែលលោកអ្នកនឹងបានទស្សនា នៅថ្ងៃបុណ្យចូលឆ្នាំខាងមុខ៖

LEAVE A REPLY

Please enter your comment!
Please enter your name here