ខណៈកម្ពុជាទើបរកឃើញ បុរសឯកកញ្ញាឯក moss&mister supranational Cambodai 2023 នាឯប្រទេសថៃឯណោះវិញ បានស្វិតស្វាញធ្វើការ ប្រកួតប្រជែងច្រើនវគ្គរកជើងខ្លាំងរបស់ខ្លួនណាស់ដែរ។ នាវិនាទីចុង ក្រោយគេបាន សម្រេចរកឃើញ នូវម្ចាស់ជ័យលាភី ជាផ្លូវការដោយបាន ស្វែងរកបានតួឯកពិតប្រាកដ ប្រចំឆ្នាំ២០២៣ ដែលជាស្រីស្អាត និងប្រុសសង្ហា។

ពួកគេទាំង២ ពិតជាមានចំនុចពិសេស និងចំណេះដឹងដោយ សារយល់ដឹងច្រើនពី ការដាក់វិញ្ញាសា បំពេញការងារ និងទទួលបានការចាប់អារម្មណ៍ជាងគេពី អ្នកដាក់ពិន្ទុ និងអ្នកតាមដាន។ គ្រប់វគ្គពួកគេរកបាននូវចំនុចល្អ ដែលគណៈកម្មាការ គិតថាល្អ អាចបន្តដឹកដៃគ្នាទៅកាន់វគ្គថ្មី នៅលើទឹកដីក្នុងប្រទេសប៉ឡូញបាន។ ជាពិសេសនៅក្នុងតំបន់អាស៊ាន បានរកឃើញហើយបុរសឯក នារីឯក ដែលមានកម្ពុជាថៃ និងបន្តស្វែងរកជើងខ្លាំងតាមប្រទេស ផ្សេងៗទៀត។ ជាមួយគ្នានេះដែរ ទាំង លីវ ជីលី និង លោក វ៉ន សិលា ជាម្ចាស់ជ័យលាភី នៅក្នុងប្រទេសកម្ពុជាយើង ទើបបានតំណែង ថ្មោងថ្មី ត្រូវខិតខំ ស្វែងរកនូវគន្លឹះល្អៗជាបន្តទៀត ឆ្ពោះដំណើរ ប្រកួតកម្រិតអន្តរជាតិ ដែលជាគោលដៅ សំខាន់ដែលហ្វេនៗចង់បាន និងតាមដាន។

LEAVE A REPLY

Please enter your comment!
Please enter your name here