មិនត្រឹមតែមានស្នាដៃផលិតបទអោយតារាល្បីៗដូចជាលោក ព្រាប សុវត្ថិ និង ពេជ្រ សោភា ផ្ទុះការគាំទ្រនាពេលកន្លងមកតែប៉ុណ្ណោះទេ តារាចម្រៀងរ៉េបល្បីឈ្មោះ របស់ហង្សមាស និង ជាអ្នកសរសេរចម្រៀងផង លោក Vid Cooler ដែលមានឈ្មោះពិត នេត្រ ច័ន្ទតារាវីត ក៏កំពុងផ្ទុះការគាំទ្រជាមួយនឹងបទ”ពហុកីឡាដ្ឋានជាតិ មរតកតេជោ” ដោយសារតែបទនេះ បានរៀបរាប់ពីភាពអស្ចារ្យនៃពហុកីឡាដ្ឋានថ្មីនេះ ស្របពេលដែលទីតាំងនេះ គឺជាទីលានប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

យ៉ាងណាមិញ បទចម្រៀងដែលលោកបានបញ្ចេញនេះ ត្រូវគេឃើញថា មិនស្ថិតក្រោមទ្រនំហង្សមាសឡើយ ដោយម្ចាស់បទរូបនេះ បង្ហើបថា លោកនៅតែជាតារារ៉េបរបស់ហង្សមាស ដោយគ្រាន់តែស្នាដៃនេះគឺលោកចង់ច្រៀងបង្ហោះជាលក្ខណៈផ្ទាល់ខ្លួន ព្រោះមិនចង់រំខានក្រុមហ៊ុន។ លោកថា បទចម្រៀងនេះ គឺបង្ហាញពីសមិទ្ធផលមួយ ដែលខ្មែរអាចធ្វើបាន ខណៈពេលដែលនៅប្រទេសខ្លះមិនទាន់មានលទ្ធភាពសាងសង់ពហុកីឡាដ្ឋានធំ និង ទំនើបបែបនេះនៅឡើយ។ អត្ថន័យបទចម្រៀងរបស់លោក កំពុងចាក់ដោតទឹកចិត្តកីឡាដែលកំពុងបំពេញតួនាទីទាំងជាតិ និងអន្តរជាតិ ជាពិសេសគឺស្រទាប់មហាជនទាំងមូល ទើបធ្វើអោយចម្រៀងមួយបទ ចាប់ផ្ដើមផ្ទុះការចាប់អារម្មណ៍ក្នុងប៉ុន្មានថ្ងៃចុងក្រោយ បើទោះជាបានបង្ហោះលើឆានែលយូធូបប្រមាណ១ខែមកហើយ។

មួយបទនេះក៏កំពុងធ្វើអោយគេចាប់អារម្មណ៍ បន្ថែមពីលើបទចម្រៀងរបស់លោកមុនៗ និង បទដែលលោកសរសេរអោយតារាហង្សមាសកន្លងមកផងដែរ។ ម្ចាស់ហាងតែគុជមួយកន្លែងរូបនេះ បន្តថា លោកសប្បាយចិត្តដែលស្នាដៃដែលលោកបានផលិត កំពុងក្លាតជាស្នាដៃជាតិមួយ ស្របពេលដែលស៊ីហ្គេមកំពុងរុញអោយមួយបទក្លាយជាចំណាប់អារម្មណ៍ក្នុងស្រទាប់មហាជន។

LEAVE A REPLY

Please enter your comment!
Please enter your name here