កាលពីព្រឹកថ្ងៃទី៧ មេសា ឆ្នាំ២០២៣ លោកឧកញ៉ា ឈិន សុង និង លោកជំទាវ កាំង ហ្គេចសៀម បានបរិច្ចាគថវិការហូតដល់១ម៉ឺនដុល្លារ ដើម្បីរួមចំណែកជួយដល់កុមារកម្ពុជា ដែលត្រូវការការសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។ លោកឧកញ៉ា ឈិន សុង ដែលត្រូវគេស្គាល់ថាគឺជាអ្នកជំនួញល្បីឈ្មោះ និង ជាសប្បុរសជន ដែលតែងតែបរិច្ចាគជួយដល់សង្គម បានលើកឡើងថា នៅក្នុងឆ្នាំនេះ លោកឧកញ៉ា និង ក្រុមគ្រួសារ ពិតជាមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានយកថ្ងៃកំណើតរបស់លោកឧកញ៉ា ធ្វើជាថ្ងៃបរិច្ចាគជួយដល់កុមារមានជម្ងឺ នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។ លោកឧកញ៉ាថា នេះគឺជាការរួមចំណែកមួយដ៏ធំក្នុងនាមជាពលរដ្ឋម្នាក់ និង ក្នុងនាមជាអ្នកស្រលាញ់កុមារកម្ពុជា ដែលចង់ឃើញមន្ទីរពេទ្យគន្ធបុប្ផា មានថវិកាទ្រទ្រង់យូរអង្វែង។ លោកឧកញ៉ាក៏បានអំពាវនាវ ស្នើអោយបណ្ដាសប្បុរសជនទាំងអស់ បន្តយកចិត្តទុកដាក់ ក្នុងការជួយដល់មន្ទីរពេទ្យនេះ ដើម្បីជាប្រយោជន៍ដល់កុមារកម្ពុជាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here