ឈុតតំណាងជាតិ ដែលឈ្នះពាន រង្វាន់ កម្មវិធី Miss supranational Cambodai 2023 សម្រស់ក្ងោកប៉ៃលិន និងបង្ហាញជូនលើឆាកអន្តរជាតិ នាខែកក្កដឆ្នាំ២០២៣។ ឈុតនេះត្រូវតម្រូវអោយ ម្ចាស់មកុដ កញ្ញា លីវ ជីលី គ្រងលើរាងកាយដ៏ស្រឡូន បំពាក់ដល់នាង ដើម្បី អោយមានការចាប់អារម្មណ៍។ មហាជនជាច្រើន គិតថាឈុតក្ងោកនេះ អាចចូលចុះចំណោមគេជាមួយ ប្រទេសដ៏ទៃទៀតមិនខាន។
ឈុតទាំងអស់ដែលមាន១៨រូប គឺឈុត ក្ងោកនេះមានសភាពទាក់ចិត្តគណៈកម្មាការច្រើនជាងគេសំដៅយក បានពាន ហើយក៏ជាការរីករាយមួយ សម្រាប់អ្នកឌីហ្សាញ ដែលគិតគូបានហ្មត់ចត់ហើយឈ្នះពាន។ ឈុតនេះគ្រងដោយបេក្ខនារីតំណាងខេត្តព្រៃវែង។ អ្វីដែលគេចង់ឃើញថាតើម្ចាស់មកុដ លីវ ជីលី ដើរបង្ហាញលើឆាកកម្រិតអន្តរជាតិ ខាងមុខ ចែងចាំងបែបណា ខណៈមហាជនសុទ្ធតែយល់ថាមើលទៅល្អគួរអោយគយគន់ បង្កប់ន័យ។
លីវ ជីលី បានក្លាយជាតួឯកពិតប្រាកដហើយ ក្នុងការប្រកួតកម្មវិធីថ្មី សំខាន់ជាលើកទី១នៅកម្ពុជានេះ។ នាងនឹងដឹកដៃ លោកវន សិលា ម្ចាស់ជ័យលាភីឯក Mister Supranational Cambodai 2023ទៅកាន់ ប្រទេសប៉ូឡូញខាងមុខនា អំឡុងខែកក្កដា។ កញ្ញា លីវ ជីលី សម្រេចចិត្តមកប្រកួតលើកនេះ អាចចង់ដឹងថា បទពិសោធន៍ ដឹងច្រើនពីការប្រឡងនាងអាច ធ្វើបានដល់គោលដៅឬយ៉ាងណា។ ព្រោះពីមុននាង បានត្រឹមតែជាតួឯកគេផ្ទេរមកុដ ពីអ្នកលាលែង ។