លោកស្រី រៃ សុភា ដែលត្រូវបានគេឱ្យឈ្មោះហៅក្រៅថា Parkboom ខ្មែរ និង ជាម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស Sophea Skincare មួយដ៏ល្បីឈ្មោះប្រចាំនៅរាជធានីភ្នំពេញ បានប្រារព្ធពិធីឡើងគេហដ្ឋានធំថ្មីមួយនៅក្នុងបុរី ជីបម៉ុង លែន ម្ដុំព្រៃស ខណៈដែលនេះគឺជាផ្ទះទី2ហើយដែលលោកស្រីបានទិញត្រសងគ្នាជាមួយនឹងផ្ទះចាស់ដែលលោកស្រីក៏នឹងទើបតែធ្វើពិធីឡើងធំដុំមិនទាន់រំលងឆ្នាំគ្នាប៉ុន្មានផងនោះ។

ចាត់ទុកថាជាជោគជ័យថ្មីមួយទៀតរបស់លោកស្រី រៃ សុភា ខណៈជំនួញផ្នែកព្យាបាល និង ថែរក្សាសម្ផស្សកំពុងរីកលូតលាស់ព្រមទាំងត្រៀមនឹងកំពុងពង្រឹង និង ពង្រីកសាខាឱ្យកាន់តែធំទូលាយ និង ប្រណីតតាមស្ដង់ដា តបតាមការគាំទ្រពីសំណាក់អតិថិជនដ៏ច្រើនលើសលប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រៅពីរៀបចំកម្មវិធីជប់លៀងញ៉ំាអាហារបុហ្វេរលោកស្រីក៏បានជួបជុំបុគ្គលិក និងមិត្តសិល្បៈករជិតស្និទមួយចំនួនតូច ក៏ដូចជាដឹកនាំលេងល្បែងប្រជាប្រិយ ចាប់រង្វាន់អនុស្សាវរីយ៍ ច្រៀងរាំសប្បាយតាមចង្វាក់ប្រពៃណី យ៉ាងសប្បាយរីករាយ ដើម្បីជាការអបអរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលកំពុងខិតជិតចូលមកដល់នាពេលឆាប់ៗនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here