កាលពីថ្ងៃទី 12 ខែ មេសា ឆ្នាំ 2023 មុននេះ លោក ហង្ស សុវណ្ណារី រូបស្នងលោកតា ដំបងដែក បានរៀបចំកម្មវិធីសង្ក្រាន្តឆ្ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះ ប្រពៃណីជាតិខ្មែរដែលកៀកនឹងមកដល់ក្នុងពេលមិនប៉ុន្មានថ្ងៃខាងមុខនេះ។ មិនត្រឹមតែប៉ុណ្នោះ លោកតា ក៏បានអញ្ជើញសិល្បករ សិល្បការិនី ទ្រង់ទ្រាយតូចមកចូលរួមរាំលេងសប្បាយ ក៏ដូចជាលេងល្បែងប្រជាប្រិយជាច្រើនប្រភេទដើម្បីកំសាន្តអារម្មណ៍ បង្កើតអនុស្សាវរីយ៍មុនចូលឆ្នាំថ្មី និង ពិសារអាហារសាមគ្គីជុំគ្នាគួរឱ្យរំភើប។

មិនតែប៉ុណ្នោះ លោកតា ក៏បានរៀបចំចង្ហាន់យកទៅប្រគេននៅឯវត្តចំនួនបីព្រមគ្នាក្នុងថ្ងៃតែមួយ តាមប្រពៃណីខ្មែរ មុននឹងបង្កើតកម្មវិធីសប្បាយៗជួបជុំបងប្អូន កូនចៅព្រះធម៌របស់លោកតាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here