ឈុតដែលលោកអ្នកបានឃើញនេះ គឺជា៚ឈុតទេពធិតាមហាសង្រ្កាន្ត
៚ព្រះនាង កិមិរាទេវី ជារាជបុត្រីទី៦ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា
៚ទ្រង់អម្ពរពស្រ្តា ពណ៌សេត (ពណ៌ស) លម្អរនៅព្រះកាណ៌ដោយសៀតផ្កាចង្កុលណី (ផ្កាលំចង់ អភរណ:បុស្សរាគ័ម ភក្សាហារទ្រង់សោយចេកណាំវ៉ា
៚កេតនភ័ណ្ឌ ព្រះហស្ថស្តាំទ្រង់ព្រះខ័ន្ឌ ព្រះហស្ថឆ្វេងទ្រង់កាន់ (ពិណ ឬ ចាបុី) ៚ទ្រង់គង់អង្គុយពាក់ឆៀងបើកព្រះនេត្រនៅលើខ្នងមហឹង្សា (ក្របី) ជាយានពាហន:
__
ឈុតនេះ គឺបានបង្ហាញម៉ូដដោយ: កញ្ញា  អេង ស្រីនូ ដែលគេស្គាល់ថា គឺអតីត Miss Grand ស្វាយរៀង ដែលកំពុងឡើងកូដ។ ដោយឡែក អ្នកច្នៃម៉ូដ ដ៏បុិនប្រសព្វនេះ ក៏ត្រូវបានគេដឹងថា គឺជាស្នដៃរបស់ អ្នកច្នៃឈុតល្បីល្បាញមួយរូប គឺ លោក សឿន សីហាបុត្រ ទើបមើលទៅក្រៅពីស្អាតទាក់ទាញ គឺរស់រវើក ហើយមានរចនាបទត្រូវតាមទម្រង់។

LEAVE A REPLY

Please enter your comment!
Please enter your name here