ទោះជាបានឃ្លាតឆ្ងាយពីការងារសិល្បៈក្នុងស្រុកប្រមាណ២០ឆ្នាំ ក៏អតីតតារាចម្រៀងធ្លាប់សាងភាពល្បីឈ្មោះកាលពីដើមទសវត្ស៩០ ក៏នៅតែបន្តសាងកេរ្តិ៍តឈ្មោះនៅក្នុងពិភពចម្រៀងដដែល នៅលើទឹកដីកាណាដា ដោយអ្នកស្រី មិនត្រឹមតែទទួលច្រៀងដូចដើមនោះទេ តែក៏មានវង់តន្ត្រីផ្ទាល់ខ្លួន និង ជាអ្នករៀបចំការប្រគំតន្ត្រីមួយរូបផង ទើបអ្នកស្រីនៅតែជាប់ឈ្មោះជាតារាចម្រៀងល្បីមិនខុសពីកាលរស់នៅប្រទេសកម្ពុជា។ អ្នកស្រីទើបតែបានបង្ហាញខ្លួននៅប្រទេសកំណើត កាលពីមុនចូលឆ្នាំខ្មែរ នឹងបានត្រលប់ទៅកាន់កាណាដាវិញ ដើម្បីបន្តការងារសិល្បៈក្នងឱកាសបុណ្យចូលឆ្នាំខ្មែរ ដើម្បីបង្កើតកម្មវិធីច្រៀងរាំសប្បាយៗដូចសព្វដង ដែលវង់តន្ត្រីរបស់អ្នកស្រី តែងតែទទួលបានការគាំទ្រនៅលើទឹកដីនោះ។ អ្នកស្រីក៏មមាញឹកនឹងការចេញច្រៀងនៅតាមបណ្ដារដ្ឋផ្សេងទៀត នៅអាមេរិក និង នៅប្រទេសផ្សេងផងដែរនាពេលកន្លងមក ខណៈដែលអ្នកស្រី ក៏មានកូនប្រុសម្នាក់ គឺ ឃុន អែនឌី ក៏ជាតារាចម្រៀងប្រចាំនៅអាមេរិកផងដែរ បន្ទាប់ពីកូនប្រុសរូបនេះ ចូលប្រលង The Voice USA ហើយចូលដល់ជុំចុងក្រោយ។ អ្នកស្រីថា សោកស្ដាយដែលអ្នកស្រីមកលេងស្រុកខ្មែរមុននោះ មិនបានឡើងឆាក តែអ្នកស្រីក៏សប្បាយចិត្តណាស់ដែរ ព្រោះបានមកមើលថែឪពុកឈឺ និង បានមើលឃើញពីភាពរីកចំរើននៅកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here