មានការលាន់មាត់ផ្អើលអស់ហ្វេនៗ ថា អតីតបវរកញ្ញាចក្រវាឡកម្ពុជា ២០២១ងិន ម៉ារ៉ាឌី ចេញទៅ ប្រកួតបវរកញ្ញាប្រទេសថៃ ។ ដោយគ្រប់គ្នាលាន់មាត់ថាប្រហែលលួតទៅប្រកួតស្ងាត់ៗ ក្រោយរៀបការរួច។ តាមពិតជាមនុស្សពីរផ្សេងគ្នា។ ដែលមេីលសឹងតែមិនដឹង ដោយគិតថាមនុស្សតែមួយ។ ម្ល៉ោះហើយកាន់តែមានការចាប់ អារម្មណ៍ មិនអាចទប់ចិត្តបាន។

ប្រទេសថៃ កំពុងស្វែងរកនារីជើងខ្លាំងតែម្នាក់គត់ ដែលជាម្ចាស់មកុដ Miss Grand Thailand 2023។ក្នុងចំណោម នារីជិត៨០រូប មកពីខេត្តក្រុងនានាមិនដឹងថានារីវ័យឆ្លាត ខេត្តណាក្រុងណា ត្រូវបាន ប៊ូស ណាវ៉ាត់ជ្រើសរើសជាម្ចាស់មកុដក្នុងដីថៃ។ មានការភ្ញាក់ផ្អើល តែម្តងដោយសារតែគេ ឃើញសម្រស់បវរកញ្ញាថៃ ម្នាក់មុខមាត់ស្រដៀង ងិន ម៉ារ៉ាឌី ទៅប្រកួត។ ម្នាក់ៗចង់ដាច់ផ្ងារ ព្រោះថា ដូចពេកទម្រង់មុខមាត់ហើយចង់ច្រឡំគ្រប់គ្នា។

មិនដឹងថា ម៉ារ៉ាឌី មានការភ្ញាក់ផ្អើល បែបណាពេលឃើញ បែបនេះ។ នេះជារឿងកម្រមួយ ផងដែរ ហើយបេក្ខភាព មុខដូចបវរកញ្ញាខ្មែរនេះ ម៉ារ៉ាឌី នៅតែបន្តការងារសិល្បៈមួយរយៈទៀត មុនបានវិសា រត់ការទៅអាមេរិក ដោយស្វាមីនាង បន្តអនុញ្ញាតិ ដដែលលុះត្រាបានទៅនៅដីថ្មីទើបនាងលាឈប់សិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here