មានការសង្ស័យថា សារ៉ាយ សក្ខណា និងពិចារណា អោយបានល្អិតល្អន់ ក្នុងដំណើរ រើសយកអាមេរិកឬដីកំណើត។ នាងត្រូវបានគេនិយាយថា ចង់នៅក្នុងស្រុកជាងធ្វើដំណើរ ទៅដីជឿនលឿន សុីវិល័យ។ សក្ខណា ក៍រីករាយពេលឃើញថ ការងារសិល្បៈរបស់នាង ត្រូវបានគេមើលឃញ មិនចាញ់វ័យនូវលីវ ។ បែបនេះហើយកាន់តែរុញចិត្តនាងចង់បន្តបំពេញការងារឡើងវិញ ខណៈប្រទេសជាតិកាន់តែរីកលូតលាស់។

តារាសម្តែង ក្រមិចក្រមើម សារ៉ាយ សក្ខណា បានបង្ហាញវត្តមាននៅក្នុងស្រុកកំណើតជាថ្មី អមជាមួយការងារកាន់តែមមាញឹកក្នុងសិល្បៈ។ អ្នកនាង បានបង្ហាញវត្តមាននៅក្នុងព្រិត្តិការណ៍អង្គរ សង្រ្កាន្តខួប១០ឆ្នាំ នាខេត្តសៀមរាប ដោយបានច្រៀងសម្តែង ជាមួយតារាល្បីៗជាច្រើន។ មានតម្រុយលើកឡើងថា សក្ខណា អាចប្រើពេលវេលារស់នៅស្រុកខ្មែរ អោយច្រើនជាងមុនជាងនៅ អាមេរិកព្រោះនាងកាន់តែកាក់កបរកចំណូលបានពីសិល្បៈ ដដែលទើបនាងកាន់តែពិចារណាចំនុចវិលទៅអាមេរិក។

សារ៉ាយ សក្ខណា កាន់តែមានសម្រស់ស្រស់សោភា ជាងមុនបើទោះជាមានកូន២ មើលទៅក្រមុំមិនដូរ។ សក្ខណា និងសុគន្ឋ និសា បានបង្ហាញនូវឈុតសម្លៀកបំពាក់ ប្រពៃណៃខ្មែរ កាលពី អង្គរសង្រ្កាន្តកន្លងទៅ ពិតជាស្រស់ស្អាត សមសួនជានារីខ្មែរហើយលាន់មាត់ពីហ្វេនៗថា ស្អាតខ្លាំងណាស់។ មើលឃើញពីប្រទេសជាតិរីកចម្រើនស្ទើរគ្រប់ផ្នែកបែបនេះហើយ សក្ខណាកាន់តែជក់ចិត្ត រស់នៅមាតុភូមិកំណើតខ្លួន ជាងមុនច្រើន។ ពិសេសសិល្បៈក៍កាន់តែផុសផុលគ្រប់ផ្នែក ទាំងបច្ចេកទេសថត និងកាម៉ារ៉ាថតក៍ឡូយនិងថ្លៃមិនចាញ់គេ។ កត្តាទាំងអស់នេះហើយ រិតតែជម្រុញ អោយចិត្តសក្ខណាដក់ចិត្តច្រើន ជាមួយដីកំណើតដែលខ្លួនមានឈ្មោះល្បី ជាងរស់នៅតែក្នុងផ្ទះនាអាមេរិកមើលតែកូន គ្មានញាតិច្រើននៅជិតខ្លួន។

បើតាមការអោយដឹងកន្លងមក របស់សក្ខណា នាងចង់នៅក្នុងស្រុកកំណើតច្រើន ដោយចង់អោយកូន ស្រីប្រុសរបស់នាង យល់ដឹងច្រើនពីវប្បធម៌ដូនរាខ្មែរ។ ដោយសារនាងជាកូនខ្មែរទើបនាង មិនអាចមើលរំលងវប្បធម៌សិល្បៈជាតិបាន។ សូម្បីតែកូនទាំង២ របស់នាងក៍នាងបញ្ជូន អោយចូលរៀនអក្សរខ្មែរ ដក់ក្នុងចិត្តតាំងពីតូចអោយហើយជាងស្គាល់អក្សរបរទេស ។កត្តាទាំងអស់នេះហើយទើប សក្ខណា មិនចង់ចោដីខ្មែរ ហើយកាន់តែមាន អារម្មណ៍មកនៅ មាតុភូមិច្រើនជាង ហោះទៅអាមេរិកវិញ។

មកទល់ពេលនេះក្រៅពីសិល្បៈ សក្ខណា ក៏មានមុខរបរ គ្លីនិកកែសម្រស់ម្តុំទូលគោក ដែលរបរនេះ ក៏ជាការងារមួយជួយអោយនាង មានចំណូល ហើយបន្តមើលថែរ។ លើសពីនេះនាង នៅក្នុងស្រុកអាច មានញាតិបងប្អូន ជួយមើលថែបងប្អូន ដើម្បីទុកពេលអោយនាង បានបំពេញការងារ ក្នុងសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here