ពេជ្រ សោភា និង គូដណ្តឹង ឆឹម សក្កដា បានបង្ហាញនូវភាពស្និតស្នាលគ្នាកាន់តែផ្អែមល្ហែម ច្រើនតាំងពីក្លាយជាគូដណ្តឹងពេញមុខ។ ប៉ុន្តែគ្រប់គ្នារមែងយល់ថា អ្នកទាំង២ បើកឱកាសក្បែរគ្នា តែពេជ្រ សោភា នៅពីក្រោយខ្នង មហាជន នាងក៏ចេញនូវ ផែនការខ្លះៗ ដែលដឹងហើយ យល់ថានាង ពិតជាហ្មត់ចត់។
ពេជ្រ សោភា បានក្លាយទៅជាគូដណ្ដឹងរបស់លោកឆឹម សក្កដា ជាង៥ខែទៅហើយ ដែលរហូតមក ដល់ ពេលនេះនាងនៅតែប្រកាន់គោលការណ៍ដ៍តឹងតែងចំពោះអនាគតស្វាមីដដែលនោះគឺមិនឲ្យអនុញ្ញាត្តិឲ្យម្ចាស់ចិត្តថ្មីនាងចេញចូលផ្ទះតាមចិត្តឬគេងនៅផ្ទះនិងបន្ទប់នាងមុនពេលរៀបការនោះទេ។សកម្មភាពបែបនេះ របស់ សោភា ធ្វើឲ្យលោកសក្កដា សែនតឹងចិត្ត និងមានតែខាំមាត់សង្កត់ចិត្ត ប៉ុន្ដែលោកស៊ូទ្រាំ បើទោះជានៅក្នុងពិភព សិល្បៈលោក បាន ដឹងច្បាស់ ថាគូស្នេហ៍តារាភាគច្រើនរស់នៅជាមួយគ្នាមុនរៀបការ រហូតមានអ្នកខ្លះបានយកកូន ទាំងមិន ដែលភ្ជាប់ពាក្យជាមួយគ្នាឡើយ។
មិនដឹងថាគម្រោងរៀបការ របស់គូស្នេហ៍ចាស់ខែឆ្នាំរូបនេះ ឆ្លងដល់ពេលណាឬក្នុងឆ្នាំនេះដែរទេ។ ពួកគេ កំពុងធ្វើអោយគេយល់ថា កាន់តែលែងខ្វល់រឿងរៀបការទេ ដឹងបានជា ពន្យាពេលម្តងហើយម្តងទៀតបែបនេះ។ គេនៅតែតាមដានមើលថា តើសោភា ព្រមរៀបការផ្អើលគេដែរឬទេឬ បានត្រឹមតែរូបភាពគូដណ្តឹង។