ល្អហួសដែលជាតរាវ័យក្មេងកំពុង ពេញនិយមលើបណ្តាញសង្គម និងជាកូនបង្កើតរបស់ដេនីក្ខាន់ បានព្យាយាម បង្វឹកសមត្ថភាពខ្លួន សម្រាប់ឱកាសប្រកួតកញ្ញាឯកយុវតី។ ល្អហួសដ្បិតមានគេស្គាល់ច្រើនតែនាងតូចម្នាក់នេះបានព្យាយាមហ្វឹកហាត់ដុះខាត់ខ្លួនឯង ជាប្រចាំ ដើម្បីអោយគេមើលឃើញថាខ្លួន ក៍ខិតខំ ជាងការលើកឡើងមានខ្សែបក្សពួកនិយម។

ល្អហួស បានដក់ចិត្ត ចង់ចូលរួមប្រកួតលើផ្នែកបវរកញ្ញានេះណាស់។ពឹងលើរូបរាង ដងខ្លួន និងទម្រងមុខមាត់សម្រស់ របស់នាងឃើញថាមានការទាក់ទាញ ត្រូវជាមួយស្តង់ដារ បវរកញ្ញា។បើទោះជាលេចធ្លោ នៅលើផ្នែកសិល្បៈ ទាំងច្រៀងនិងសម្តែង ក៏ល្អហួស បានប៉ងយូរមកហើយនូវដំណើរ ចង់ក្លាយជាបវរកញ្ញា។ ហ្វេនៗជាច្រើនបានជួយគាំទ្រ ការតាំងចិត្តមួយនេះ អោយនាងទទួលបានល្អក្នុងទិសដៅដណ្តើមពាន និងមកុដ។ ប្រសិនបើនាងបានក្លាយជាម្ចាស់មកុដមែននោះ ឱកាសតំណាងកម្ពុជាឆ្ពោះទៅក្រៅប្រទេស កាន់តែសំខាន់សម្រាប់ការតាំងចិត្តកាន់តែខ្ពស់ឡើងៗ។ មិនដឹងថាសមត្ថភាពនាង អាចជែង បេក្ខភាពផ្សេងៗទៀតបានឬយ៉ាងណា ព្រោះយុវតីជំនាន់ក្រោយក៍ខ្លាំង ក្នុងការចូលរួមប្រកួតប្រជែង លើផ្នែកសម្រស់ ដែលនាំអោយវិស័យមួយនេះនៅកម្ពុជា កាន់តែពេញនិយមទ្វេរឡើងជាលំដាប់។

ការប្រឡង Miss preteen international Cambodia ចាប់ផ្តើមប្រកួតចុងខែ៤នេះហើយ ល្អហួសត្រៀមរួចហើយសម្រាប់ការប្រកួត ។ រង់ចាំមើលថា ល្អហួស លេចធ្លោដល់វគ្គណា ពេលប៉ះគេឯង។

LEAVE A REPLY

Please enter your comment!
Please enter your name here