តារាចម្រៀង សំឡេង លួងលោម នៅជួរមុខ ប្រចាំផលិតកម្មហង្សមាស សុគន្ធ និសា កាន់តែដាក់ផែនការចេញមុខ នៅក្នុងផ្នែកសិល្បៈ លើសលុបឡើងៗ។ នាងបានត្រូវអ្នកតាមដាន ឃ្លាំមើលថានាងអាចមានគត៌ក្នុងឆ្នាំនេះ ដោយទទ្ទឹងរង់ចាំយូរមកហើយ។ សូម្បីតែអ្នកនាងផ្ទាល់ក៍រំពឹង ហើយខំថែទាំសុខភាពអោយបានល្អ ទុកជាមុន។

ចំពោះផែនការមួយនេះ តាមការស្វែងយល់ សុគន្ធ និសា អាច នឹងមិនមានពេលវេលា ចូលជាមាតាភាពនេះ។ អ្នកនាង កំពុងមមាញឹកសិល្បៈផ្នែកចម្រៀង ក៏ដូចជាផែនការដើរច្រៀងតាមខនសឺតនានា របស់កម្មវិធីជាច្រើន ដែលរៀបចំលើកញ្ចក់ទូរទស្សន៍ហង្សមាស។ ជាពិសេសឆាប់ៗនេះ អ្នកនាង ជិតចេញមុខជាគណៈកម្មាការ ក្នុងកម្មវិធីខេមបូឌា អាយដលកុមារ ដែលជាបេសកកម្មធំចំណាយពេលច្រើនខែ ក្នុងការស្វែងរកកុមារម្នាក់ដែលមានសមត្ថភាពដាច់គេ។បែបនេះហើយរិតតែរុញ អោយតារាដ៏មានសម្រស់រូបនេះ អស់ពេលក្នុងការយកកូនដែល ត្រូវចំណាយពេល៩ខែ១០ថ្ងៃខណៈពេលនេះចូលជិតពាក់កណ្តាលឆ្នាំ២០២៣ទៅហើយ។

បើទោះជា បានរៀបការរំលងអស់ជាច្រើនឆ្នាំមកហើយ និងមិនទាន់មានដំណក់ឈាម មែន តែបើនិយាយពីផ្លូវស្នេហា របស់សុគន្ឋ និសា ឃើញថា ស្វាមី អ្នកនាងនៅតែថ្នមចិត្តទាំងអស់។ ពិសេសករបើកចិត្តទូលាយ អោយប្រពន្ឋចូលសិល្បៈ ដោយសារយល់ថា នេះជាការងារដែលនិសា ស្រឡាញ់ និងតស៊ូយូរឆ្នាំ ប្រើពេលច្រើនទំរាំថែរក្សាបាន ប្រជាប្រិយភាពល្អ មកទល់ពេលនេះបានគឺមិនងាយទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here