MGI 5th Runner២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាត្រូវប៉ាន់ មិនធម្មតានោះទេ បន្ទាប់ពីបាន ក្លាយជាម្ចាស់ក្សត្រីទាំង១០នៃMGI 2022 ដោយនាងមមាញឹកណាស់។ នាងពិតជាសាកសមណាស់ ក្រោយពេលទទួលមកុដព្រោះ ការងារ ក្នុង និងក្រៅស្រុកហូរចូលស្ទើររើខ្លួនលែងរួច។ នេះជាមោទនភាពមួយ របស់ស្រីតី ក៍ដូចជា ហ្វេនៗ កម្ពុជាដែលឆ្នាំ២០២២ បវរកញ្ញាជាតិខ្លួន បានសាងកិត្តិយសធំជូនជាតិ។

សារ៉ាវឌ្ឍី បានធ្វើអោយ ហ្វេនៗថៃ និងកម្ពុជាមានការភ្ញាក់ផ្អើល ព្រោះកំពុង តែនៅក្នុងស្រុកសុខៗ ស្រាប់តែបានរំលេចខ្លួន ចូលរួមក្នុង ព្រឹត្តិការណ៍ ប្រកួត Miss Grand Thailand 2023 លើកទី១១ វគ្គ 𝗣𝗿𝗲𝗹𝗶𝗺𝗶𝗻𝗮𝗿𝘆 𝗖𝗼𝗺𝗽𝗲𝘁𝗶𝘁𝗶𝗼𝗻”យ៉ាងក្រឡឺមជាមួយ សម្រស់ដ៏សោភា។ នាងបានលេងខ្លួនជាមួយ រ៉ូប រាត្រីសមោលស ពណ៌ឈាមជ្រូក រំលេចភាពសិចសុី សាច់សខ្ចី ព្រមជាមួយស្នាមញញឹម ដ៏ទាក់ទាញ នៅក្នុងពិធី ធ្វើអោយអ្នកទស្សនាផ្ទាល់ជាជនជាតិថៃ សរសើរថា ស្អាតសមជាម្ចាសក្សត្រីសម្រស់លើលោក ពិតប្រាកដមែន។

កញ្ញា សារ៉ាវឌ្ឍី ក្រោយបានក្លាយជាតួអង្គល្បីផ្នែកបវរកញ្ញាមក បើនិយាយនៅក្នុងប្រទេសថៃវិញ នាងសម្បូរការងារច្រើន ហើយមានតម្លៃខ្លួនទីផ្សារការងារយ៉ាងខ្ពស់ ។ នេះជាវាសនាមួយដែល មិននឹកស្មានដល់។ក្រៅពីថតស្បតនិងរឿងនៅក្នុងស្រុកថៃនាងក៏ បានលេចមុខថតរឿងភាគ និងដុំ អោយផលិតកម្មនៅក្នុងស្រុកជាច្រើនរឿង។ ជាពិសេសនាង ក៏ក្លាយជាតួអង្គសំខាន់មួយ ក្រោមការដឹកនាំ របស់លោកហ្វៃ សំអាង ក្រោមចំណងជើងថា «អប្សរាមហាអង្គរ»ដែលផលិតដោយទូរទស្សន៍ហង្សមាស។

LEAVE A REPLY

Please enter your comment!
Please enter your name here