ពិតជាស្អាតៗខ្លាំង ដែលបវរកញ្ញាថៃ ជាច្រើនដួង ប្រកួតបង្ហាញឈុត រាត្រីសមោលស កាលពីយប់ថ្ងៃទី២៦ មេសា ឆ្នាំ២០២៣ ។ ក្នុងកម្មវិធីប្រកួត Miss Grand Thailand 2023 កាន់តែកៀក ថ្ងៃរកឃើញ ម្ចាស់មកុដហើយ។ អ្នកទស្សនា កំពុងស្វែងរកមើលគ្រប់គ្នាថា នារីវៃឆ្លាតរូបណា ដែលមានភាពលើសគេហើយ អាចក្លាយជាម្ចាស់មកុដ រាជនីនាំមុខគេ។

ក្រឡេកមើលឈុតរ៉ូប របស់បវរកញ្ញានីមួយៗ មានការច្នៃទាក់ទាញ មិនចាញ់គ្នាឡើយពោល ស្អាតសមតាមការវិវត្តន៍នៃ សម័យកាលហើយ មើលទៅទាក់ទាញ ដោយមិនដឹងថា នារី១ណាឈ្នះរ៉ូបដាច់គេ រដូវកាលថ្មីនេះ។

ការប្រកួតMGT 2023 ពីប្រទេសថៃ បានចាប់ផ្តើមបន្តធ្វើឡើងពីមួយវគ្គទៅមួយវគ្គ ដើម្បីឆ្ពោះទៅវគ្គស្វែង នារីកំពូលសម្រស់៥នាក់ដាច់គេ និងមានម្នាក់ក្លាយជាម្ចាស់មកុដដ៍មានភាពវ័យឆ្លាតជាងគេនៅក្នុងប្រទេសថៃ។ គ្រប់អ្នកតមដាន ទាំងនៅក្នុងប្រទេសថៃ និងនៅកម្ពុជា ពួកគេសុទ្ឋតែមើលឃើញថា បវរកញ្ញាថៃទាំងជាង៧០រូប មកពីខេត្តក្រុងនានា ម្នាក់ៗពិតជាស្រស់ស្អាត ហើយមានចំនុចពិសេសរៀងៗខ្លួនធ្វើអោយមានភាពវិលក្បុង ដាក់ពិន្ទុ ពីសំណាក់គណៈកម្មាការមិនស្ទើរនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here