កញ្ញា អុីង ហ្វាបវរកញ្ញាលេខ១នៅប្រទេសថៃ MGT2022 បានបង្ហាញមុខជាច្រើនកម្មវិធី គ្រប់ការប្រកួត ដែលរៀបចំដោយថៅកែ ណាវ៉ាត់។ អុីង ហ្វាត្រូវបានជាប់ឈ្មោះថា ជាបវរកញ្ញាដែល មានការទទួលខុសត្រូវខ្ពស់ជាងគេ ក្នុងប្រព័ន្ឋការងារ។នាងពិតជា មិនធ្វើអោយ អ្នកគ្រប់គ្រងខកចិត្តនោះទេ ព្រោះយល់សាច់ការងារហើយ អាចបំពេញតួនាទីបានល្អ សមជាម្ចាស់មកុដ។

តើស្រីស្អាត មកពីខេត្តក្រុងណា បានគ្រងមកុដប្រកួតMGT 2023 ពីកញ្ញា អុីង ហ្វា ឡើងទៅបំពាក់ជូន។ ពិតណាស់បណ្តាស្រីស្អាតខ្ទង់៨០រូប មកពីខេត្តក្រុងនានា ជុំវិញ ប្រទេសថៃ បានមកជួបជុំគ្នា បង្ហាញទេពកោសល្យរៀងៗខ្លួន ឆ្ពោះរកភាពលេចធ្លោ ពីសំណាក់ អ្នកឃ្លាំមើល និងអ្នកជំនាញសិល្បៈ។ ច្រើនវគ្គមកហើយបានបង្ហាញលើវេទិកា ថែមទាំងមានការផ្សាយបន្តផ្ទាល់ អោយហ្វេនៗនៅប្រទេសថៃ បានតាមដានទស្សនា និងហ្វេនៗនគម្ពុជា ក៍បានដឹងផងដែរ។ ។

អុីង ហ្វា បានលើកឡើងថា ការដណ្តើមយកជ័យជំនះ អ្វីមួយ ត្រូវការសេចក្តីព្យាយាម ការដាក់ចិត្តដាក់កាយ ដែលយើងស្រឡាញ់ដែរទើបទៅរួច។ ដូចនេះប្អូនៗ ស្រករក្រោយ ត្រូវពុះពារ យកអ្វីដែលល្អធ្វើជាបទពិសោធន៍ ហើយខិតខំជំនះ ខំប្រឹងធ្វើអោយល្អ អស់ពីចិត្តនោះទើបមើលឃើញនូវឱកាសល្អ ដែលចង់បាន។

LEAVE A REPLY

Please enter your comment!
Please enter your name here