ឌី សូនីតាបានចេញមុខថ ថ្ងៃនេះទូរស័ព្ទខ្ញុំជិតផ្ទុះដោយសារមានសារជាច្រើនផ្ញើមក មើលហើយក៏ស្លុតចិត្ត ជាពិសេសលឺម្តាយទាំងសងខាងរបស់ពួកខ្ញុំឆាតមក😢 ខ្ញុំមានអារម្មណ៍ថាខុសធ្ងន់ទៀតហើយដែលធ្វើអោយពួកគាត់ពិបាកចិត្តដោយសារទង្វើរបស់ពួកខ្ញុំ។
មានមនុស្សជាច្រើនដែលចង់ដឹងរឿងរបស់ពួកខ្ញុំ ហើយពួកខ្ញុំមិនទម្លាប់យករឿងដែលអវិជ្ជមានបង្ហាញនៅលើបណ្តាញសង្គមទេ។ ពួកខ្ញុំខំស្ងាត់កន្លងមកក៏ដោយសារតែគិតថារឿងរបស់ពួកខ្ញុំ អ្នកណាខុសរឺត្រូវក៏ជារឿងរបស់ពួកខ្ញុំ ជីវិតរបស់ពួកខ្ញុំ ការពិតបែបណាទោះបីបង្ហាញរឺមិនបង្ហាញអោយគេដឹងក៏នៅតែជារឿងរបស់ពួកខ្ញុំ ពួកខ្ញុំអ្នកជួប ពួកខ្ញុំអ្នកដោះស្រាយ។ ចម្លែកអីតែបងស្រីនោះយករឿងរបស់ពួកខ្ញុំមកវែកញ៉ែករកហេតុផល ។ បងស្រីខ្ញុំនិយាយត្រង់ ខ្ញុំមិនដែលមានរឿងជាមួយបងសូម្បីតែម្តង ទោះបីជាកន្លងមកបងបានធ្វើអ្វីខ្លះនិងនិយាយអ្វីខ្លះដាក់ខ្ញុំក៏ខ្ញុំនៅតែមិនមាត់។ ហើយបងដឹងថាខ្ញុំដឹងរឿងមកពីណាទេ គឺបងប្រុសជាអ្នកប្រាប់ខ្ញុំ ហើយអោយខ្ញុំស្ងាត់ រហូតមកដល់ពេលនេះ។ ពេលដែលពួកខ្ញុំបញ្ជប់ទំនាក់ទំនងជាង១ឆ្នាំមកហើយ បងក៏វ៉ៃប្រហាខ្ញុំចំមុខតែម្តង។ បងស្រី និយាយមកហាក់ដឹងច្បាស់ថាជីវិតពួកខ្ញុំពីរនាក់បានជួបរឿងអីខ្លះចឹង នៅមកភ្ជាប់ប្រធានបទកូនស្រីខ្ញុំចូលទៀត។
ខ្ញុំបញ្ជាក់ប្រាប់បងដោយបើកចំហដែរចុះថា ទោះកូនខ្ញុំឪពុកជាអ្នកណាក៏ជារឿងរបស់ពួកខ្ញុំ សំខាន់ពួកខ្ញុំទទួលនឹងប្រឈមមុខទៅថ្ងៃមុខជាមួយគ្នាបែបណា? ពួកខ្ញុំបានដើរតួរនាទីធ្វើឪពុកម្តាយគេបានដោយល្អកំរឹតណា? ដោយមានទំនួលខុសត្រូវបែបណា? បន្ទាប់ពីការដែលខ្វែងគំនិតគ្នា មានរឿងជាច្រើនដែលកើតឡើងក្នុងជីវិតពួកខ្ញុំ ពួកខ្ញុំក៏សម្រេចចិត្តបញ្ចប់ បញ្ចប់ដោយស្ងប់ស្ងាត់ ដោយអភ័យ ដោយសតិវិធី ដោយអស់ចិត្ត ហើយមិនព្យាយាមលាតត្រដាងទេ ព្រោះគិតដល់កូន។ ហេតុអីពេលនេះបងទើបមកបើកកកាយវែកញ៉ែក? ខ្ញុំគិតថាបងជាម្តាយគេមួយរូប បងគួរតែយល់ក្នុងនាមជាម្តាយ តែមើលទៅបងហាក់ដូចជាចង់បានអ្វីម្យ៉ាងទាំងដែលមិនមែនរឿងរបស់បង។ បងនិយាយមកហាក់ទាមទាយុត្តធម៌អោយបងសូរ៉ា ទាំងដែលបងមិនបានដឹងហេតុផលពួកយើងទាំងពីរអោយច្បាស់នៅឡើយ។ បងគិតតែប៉ុននេះចុះ ជីវិតមួយនេះវាមិនស្រស់បំព្រងដូចអ្វីដែលយើងគិតនិងប៉ងទេ គ្មានអ្នកណាម្នាក់ចង់មានរឿងអោយឈឺក្បាលទេ ពួកខ្ញុំក៏មិនទម្លាប់ចង់ល្បីដោយរឿងមិនល្អដែរ។
ពួកខ្ញុំបានមកដល់ដំណាក់កាលនេះមិនមែនតិចដងទេដែលពួកយើងព្យាយាមផ្សះផ្សាគ្នារកចំនុចកណ្តាលដើម្បីបន្ត ប៉ុន្តែជីវិតពួកខ្ញុំក៏វាមិនដូចអ្វីដែលមហាជនក៏ដូចជាបងស្រីគិត រឿងពួកខ្ញុំវានៅតែជារឿងពួកខ្ញុំដដែល ទោះបីបងគិតថាដឹងច្បាស់ក៏នៅតែមិនច្បាស់។ មនុស្សពីរនាក់បើសុទ្ធតែជាអ្នកត្រូវ ក៏មិនបែកបាក់គ្នាដែរ វាមានហេតុនិងផល ហើយហេតុផលអស់ទាំងនោះគឺនៅតែជារឿងផ្ទៃក្នុងរបស់ពួកខ្ញុំ សំខាន់ថាតើយើងរើសផ្លូវមួយណាដែលជាជម្រើសល្អសម្រាប់រវាងគ្នានិងគ្នា។ មកដល់ពេលនេះខ្ញុំមិនដែលនិយាយថាអ្នកណាត្រូវអ្នកណាខុស ដឹងតែម្យ៉ាងគឺបញ្ចប់ទំនាក់ទំនងរួចហើយ។
បងសូរ៉ាជាមនុស្សតែម្នាក់ដែលមិនទម្លាប់និយាយរឿងអវិជ្ជមានរបស់ខ្លួនទៅកាន់ក្រុមគ្រួសារទេ ព្រោះគាត់ស្រលាញ់ម្តាយគាត់ណាស់ ហើយដោយសារតែបែបនេះទើបពួកខ្ញុំក៏មិនចង់បង្ហាញពីរឿងអវិជ្ជមានមួយយចំនួនទៅកាន់ពួកគាត់ដែរ រឿងរបស់ពួកខ្ញុំមួយចំនួន សូម្បីតែអ្នកម្តាយពួកយើងក៏មិនដឹងផង។ ពួកគាត់ចាស់ៗហើយ មិនគួរមកពិបាកចិត្តខ្លាំងដោយសារពួកខ្ញុំ តែទីបញ្ចប់បងស្រីក៏លើកយករឿងហ្នឹងមកវែកញ៉ែកអោយគ្រួសារខ្ញុំទាំងពីរពិបាកចិត្តរហូតដល់ប៉ះពាល់អារម្មណ៍ពួកគាត់។ បងស្រីមិនខ្លាចបាបកម្មដោយមិនដឹងខ្លួនដោយសារតែទង្វើដែលឈឺឆ្អាលរឿងរបស់អ្នកដទៃហួសហេតុចឹងទេ?
ខ្ញុំពិតជាសោកស្តាយនៅកំហុសរបស់ខ្ញុំដែលធ្វើជាម្តាយគេមិនបានល្អហើយអោយគេលើកយកកូនមកធ្វើជាប្រធានបទបែបពេបជ្រាយគាត់ទាំងដែលគាត់មិនទាន់ដឹងអី😢 ឈឺណាស់ឈឺពិតមែន🙏។
👉ជាចុងក្រោយខ្ញុំសូមផ្តាំទៅបងស្រីវិញថា ទោះបីជាកូនស្រីខ្ញុំ ជាកូនរឺមិនមែនកូនរបស់បងសូរ៉ាក៏គាត់នៅតែជាកូនរបស់ខ្ញុំមិនមែនជាកូនស្រីរបស់ប្តីបងទៅបានហើយ🙏 ហើយរឿងបងបំភ្លើសការពិតដែលថាឪពុកកូនខ្ញុំជាអ្នកណានិយាយដូចការពិតនោះ បងចាំត្រៀមខ្លួនផង។
បញ្ជាក់: ចាប់ពីពេលនេះម៉ោងនេះ កូនខ្ញុំជាកូនរបស់ឌីសូនិត្តាតែម្នាក់ មិនមានឪពុកទេ បងសូរ៉ាក៏មិនត្រូវជាអ្វីនិងកូនខ្ញុំហើយនិងខ្ញុំដែរ។ កូនខ្ញុំគ្មានឪពុកតាំងពីដើមសូមបញ្ចប់ប្រធានបទម៉ែកូនខ្ញុំទៅ កុំធ្វើអោយពួកខ្ញុំក្លាយទៅជាជនជាប់ចោទទៅវិញខ្ញុំឈឺកន្លងមកគ្រប់គ្រាន់ពេកហើយបញ្ជប់ទៅ