សពលោកម៉ែ យ៉ាលីន សុខលីមបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នាព្រឹកថហងៃទី២ ឧសភា ឆ្នាំ២០២៣។ពិធីបុណ្យតាមប្រពៃណីខ្មែរនៅគេហដ្ឋាន វិឡាលេខ ៥២ ផ្លូវលេខ MO6 បុរី Mekong Royal សង្កាត់ព្រែកលៀប រាជធានីភ្នំពេញ។ ការចាកចេញពីកូន ជាទីស្រឡាញ់នេះ នូវតែបង្ហាញដោយ អារម្មណ៍នឹកសោកស្តាយ សូម្បីតែ បុគ្គលសំខាន់ៗ នៅក្នុងសង្គម លំដាប់ប្រទេស ក៍បាននឹកស្រណោះ ហើយ ផ្ញើសារំលែកទុក្ខ ដ៍ក្រៀមក្រំនេះផងដែរ។
អ្នកស្រី យ៉ាលីម ជាស្ត្រីដ៍ពូកែ សម្រាប់កូនស្រីរបស់គាត់ ដែលតស៊ូ បីបាច់មើលថែទាំកូន ដោយដៃតែឯង ពេលស្វាមីចែកឋាន។ អ្នកស្រីមានដុង ខាងរកសុី ផ្នែកជំនាញកាត់ដេរ តាំងពី យូរឬកូនៗនៅតូច។ បែបនេះហើយ ទើបរបរមួយនេះ កកើតបាន កើនសេដ្ឋកិច្ច អោយកូនៗ បានរៀនសូត្រចេះដឹង មានវិជ្ជាពេញខ្លួន។ លើសពីនេះដុង រកសុី ឆ្លងដល់ កញ្ញា ហ្សូរីដា ដែលបច្ចុប្បនេះ កញ្ញាជាប់ឈ្មោះថាជា ស្ត្រិជោគជ័យលើវិស័យជំនួញ ពេញដៃ។
មិនថាតែអ្នកសិល្បៈនោះទេ ម្នាក់ៗ ទទួលយកមិនបាន ដែលអ្នកស្រី អសសង្ខា ទៅត្រឹមវ័យ៦០ឆ្នាំ។ ដោយសារតែអាការៈ ជំងឺមហារីកខ្លាំង រហូតចាក់ថ្នាំគីមី ទប់មិនឈ្នះ នៅតែ អស់ផ្លូវ ទោះព្យាបាលយូរឆ្នាំ បែបណា។ អំឡុងម្តាយនៅ ហ្សូរីដា បានផ្តាំដល់កូនៗ ទាំងឡាយ ត្រូវខំធ្វើបុណ្យ ទាន់ខែភ្លឺ ម្តាយឪពុកនៅ គួរ ខិតខំថែរក្សា មើលថែផ្តល់ជំនឿចិត្តល្អៗ ដែលសង្គមអោយតម្លៃ។