Aoom Thaweeporn Phingchamrat បានឈ្នះ​មកុដ​ Miss Grand Thailand 2023 កាលពីប៉ុន្មានថ្ងៃមុននេះ។ នាងមិនត្រូវបានគេរិះគន់ឡើយ ដោយសារតែនាង ពិតជាមានសមត្ថភាព ពេញខ្លួនយ៉ាងពិតប្រាកដ។ នាងរក្សាបាន ភាពជឿជាក់ហើយ អាចអន្ទងចិត្តលោក ណាវ៉ាត់ ប្រធានគ្រប់គ្រង បវរកញ្ញាផ្នែកនេះ មិនមើលរំលងរហូត ប្រគល់មកុដ ឆ្នាំ២០២៣ អោយនាង នារដូវកាលទី១១ឆ្នាំ។

ការប្រកួត𝐌𝐈𝐒𝐒 𝐆𝐑𝐀𝐍𝐃 𝐓𝐇𝐀𝐈𝐋𝐀𝐍𝐃 𝟐𝟎𝟐𝟑: បានបិទបញ្ចប់ហើយ បន្ទាប់ពី ឆ្លងកាត់ការ ប្រកួត ប្រជែង បានជាច្រើនវគ្គ ដើម្បីស្វែងរក ម្ចាស់មកុដ ដ៍មាន សមត្ថភាពម្នាក់គត់ គ្រងតំណែង ប្រចាំប្រទេសថៃ ឆ្នាំ២០២៣នេះ។ ទីបំផុត ស្រីស្អាត មកពី 𝐂𝐡𝐮𝐦𝐩𝐡𝐨𝐧: MGT12 @aoomtwp បានក្លាយជាតួឯក វ៉ាដាច់គេឯង រហូត ប្រកាសអោយគ្រងតំណែងថ្មីបន្ទាប់ពី កញ្ញា អុីង ហ្វា MGT2022 ។ នាងពិតជាស្អាត ប្រកបដោយស្នាមញញឹម ទាក់ទាញ ទម្រង់មុខរបស់ម្ចាស់មកុដរូបនេះ ពិតជាបង្កប់មន្តស្នេហ៍គន់ហើយកាន់តែលង់។ ឯសម្រស់ ម្ចាស់ជ័យលាភី៤ដួងទៀត ក៍លេចបាននូវស្នាម ញញឹមគួរអោយ ចូលចិត្តមិនអន់ជាគ្នាឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here