មិនត្រឹមតែរួមគ្នាទៅចូលរួមបុណ្យបញ្ចុះសីម៉ា នៅវត្តប្រាសាទស្រះកណ្ដាលខ្ចាស់តែម្យ៉ាងប៉ុណ្ណោះទេ គ្រួសារតារាកម្ពុជា ក្រោមការដឹកនាំរបស់ លោក ផាត់ តារារដ្ឋ ជាស្ថាបនិកក្រុម ក៏បានដឹកនាំបងប្អូនសិល្បករដែលរួមដំណើរទាំងអស់ ដើរកម្សាន្តតំបន់សំខាន់មួយចំនួន នៅលើទឹកដីខេត្តបន្ទាយមានជ័យ បាត់ដំបង និង ប៉ៃលិន បង្កើតជាអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយផងដែរ។

ទីតាំងសំខាន់ៗដែលសិល្បករមួយក្រុមនេះបានទៅដល់រួមមាន ទីរួមខេត្តបន្ទាយមានជ័យ ប្រាសាទភ្នំបាណន់ ឡូរីជើងភ្នំបាណន់ ទីរួមខេត្តប៉ៃលិន ភ្នំយ៉ាត ទឹកធ្លាក់ភូមិកូឡាចម្ការខ្នុរ និង ទឹកធ្លាក់ភ្នំខៀវ។ ក្រុមសិល្បករទាំងអស់ ក៏ត្រូវបានសំណាក់នៅរមណីយដ្ឋានដ៏ប្រណិត គឺ Resort ភូមិកូឡាចម្ការខ្នុរ និង បានជប់លៀងរាំច្រៀងយ៉ាងសប្បាយរីករាយផងដែរ មុនត្រលប់មកភ្នំពេញវិញ។

ដំណើរកម្សាន្តនេះ បានចាប់ផ្ដើមពីថ្ងៃទី៣០ មេសា និង បញ្ចប់នៅថ្ងៃទី២ ឧសភា ដោយសមាសភាពសិល្បករដែលបានចូលរួម ក្នុងដំណើរកម្សាន្តនៅភាគខាងលិចប្រទេសនេះ គឺសុទ្ធតែជាតារាសម្ដែង តារាចម្រៀង និង ភាគច្រើន ជាសមាជិករបស់គ្រួសារតារាកម្ពុជាទាំងអស់ ទើបគេចាតទុកថា នេះគឺជាជំនួបដើរកម្សាន្តទ្រង់ទ្រាយធំមួយ ដែលក្រុមសិល្បៈមួយនេះបានធ្វើ ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ និង បង្កើតនូវចំណងមិត្តភាពរវាងគ្នា និង គ្នា ក្នុងក្រុម។
ខាងក្រោមនេះ គឺជារូបភាពដ៏រស់រវើក ពីសកម្មភាពក្រុម ដែលទើបបញ្ចប់:

LEAVE A REPLY

Please enter your comment!
Please enter your name here