ក្នុងឱកាសដែល លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា បានដឹកនាំក្រុមការងារ ទៅចូលរួមរំលែកទុក្ខ និង គោរពវិញ្ញាណក្ខន្ធអ្នកម្ដាយ ដោយផ្ទាល់ កញ្ញា ឌួង ហ្សូរីដា និង ប្អូនស្រី បានថ្លែងប្រាប់ថា កញ្ញា នឹងមិនបូជាសពអ្នកម្ដាយ ដូចគ្នានឹងកាលលោកឪពុកចែកឋាននោះទេ ពោលគឺកញ្ញា និង គ្រួសារ នឹងសម្រេចបញ្ចុះជាជំនួសវិញ ដោយក្រោយពីបានគន់គូរួចរាល់ គឺសពម្ដាយរបស់កញ្ញា នឹងត្រូវបញ្ចុះនៅថ្ងៃទី៥ ឧសភា នេះ នៅខាងមុខវត្តប្រាសាទ ជិតកន្លែងចេតិយរបស់ឪពុកកញ្ញាតែម្ដង។ ការសម្រេចមិនបូជា ដូចសពឪពុកនេះ គឺដោយសារតែចង់បំពេញបំណងអ្នកម្ដាយ និង ស្របតាមក្បួនខ្លះៗ ដែលគ្រួសារបានគន់គូ។
យ៉ាងណាមិញ ក្រោយការបញ្ចុះនៅខាងមុខវត្តប្រាសាទនោះ សពម្ដាយកញ្ញា ក៏នឹងត្រូវធ្វើពិធីប្ដូរទៅកាន់ទីតាំងមួយផ្សេងទៀត នៅពេលសាងសង់រួចរាល់ ដោយអាចនិយាយបានថា កន្លែងបញ្ចុះសពនៅខាងមុខវត្តប្រាសាទនោះ គឺគ្រាន់តែជាកន្លែងបណ្ដោះអាសន្ន ព្រោះតែកន្លែងហុងស៊ុយអោយត្រូវតាមក្បួនពេញលេញមួយ នៅមិនទាន់រកបាន តែប៉ុណ្ណោះ។ នៅក្នុងឱកាសនោះ លោក ផាត់ តារារដ្ឋ និង ក្រុមការងារ ក៏បានចូលរួមរំលែកទុក្ខ និង បានការលើកទឹកចិត្តជាច្រើន ក្នុងនាមជាមិត្ត និង ជាអ្នករួមអាជីព ដើម្បីអោយកញ្ញា ឌួង ហ្សូរីដា រឹងមាំជាងមុន បន្ទាប់ពីកញ្ញា បាត់បង់អ្នកម្ដាយ ទាំងដែលកញ្ញា និង ប្អូនស្រី ពុះពារមើលថែ ដល់ថ្នាក់សឹងមិនអាចទទួលយកនោះផងដែរ៕
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-19-46_806627.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-19-51_431231.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-19-55_405820.jpg?resize=696%2C1237&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-19-59_776956.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-20-04_535482.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-20-08_597851.jpg?resize=696%2C1237&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-20-13_979064.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-20-18_293672.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-20-22_836090.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-20-26_390713.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-20-30_946990.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-20-35_820671.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-20-40_283344.jpg?resize=696%2C392&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-20-44_909996.jpg?resize=696%2C1237&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-03_22-21-05_026494.jpg?resize=696%2C392&ssl=1)