ព្រឹត្តិការណ៍​សុីហ្គេមលេីកទី32​ កាន់ស្លាក តាមប្រទេស
អស្ចារ្យ​ណាស់ដែលកម្ពុជាយើង បាន បើកទ្វារ ជាប្រវត្តិសាស្ត្រជាថ្មី ក្រោយខកខានពេល៦៤ឆ្នាំ នៃកីឡាសុីហ្គេម ។ នេះជាការទន្ទឹងរង់ចាំ យូរឆ្នាំ មកហើយ ដែលពលរដ្ឋកម្ពុជា ខិតខំខ្នះខ្នែង ។ ពេលវេលាបានមកដល់ ម្នាក់ៗអររំភើប លាយឡំជាមួយទឹកភ្នែក ក៏ឃើញ នាពិធីបើកជាផ្លូវការ កីឡាសុីហ្គេម ដែលកម្ពុជា បានសាងភាពអស្ចារ្យ ស្មានមិនដល់ លើឆាកអន្តរចជាតិ។

ក្រៅពីមានការខ្នះខ្នែងពីថ្នាក់ដឹកនាំកំពូលៗ ផ្តើមរួមចិត្ត យកការងារមួយនេះអោយល្អដើម្បីមុខមាត់។លសពីនេ តារាស្រីល្បីល្បាញ ទាំងវិស័យ សម្តែង និងវិស័យបវរកញ្ញា ហើយនាំគ្នា ហាតសម និងពង្រឹងស្មារតី ជួយការងារជាតិនេះ ដោយ មិនអោយថ្លោះថ្លោងនោះឡើយ។ នោះបាននាំ​កិត្តិយស​ជូនជាតិ​ ពេលនេះជាតិនិងលេីក​កិត្តិយស​ក្នុងនាមជា​អ្នកតំណាង​កម្ពុជា​ ។ តារាស្រីទាំងនោះ បានកាន់ស្លាក តំណាងប្រទេស ដើរញញឹមជឿជាក់លើ ផែនប្រទេសនីមួយៗ ទាំង១១រូប តំណាង១១ប្រទេស រំលេចនូវ ឈុតសម្លៀក បំពាក់ប្រពៃណីខ្មែរ ប្រកបដោយប្រណិតភាព យ៉ាងស្អាត ទៅឆាកអន្តរជាតិ។តារាស្រីទាំងនោះ មាន សារ៉ាយ សក្ខណា ពេជ្រ វត្តីសារ៉ាវឌ្ឍី លីវ ជីលី សោម ស្រីនាថ បវរកញ្ញា អុិន ម៉ូនីកា អុឹង និមល ដាំ សុភក្រ័សុិនឌីជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here