មានការចាប់អារម្មណ៍ ជាថ្មី ដោយសារ បុរសឯក ដ៏សង្ហារ ២រូបត្រូវបាន អ្នកគ្រប់គ្រង ដកចេញពីតំណែង ក្រោមហេតុផលរៀងៗខ្លួន។ បើតាមការប្រកាសលើកឡើងថា សូមប្រកាសជាផ្លូវការថាចាប់តាំងពីថ្ងៃទី02/05/2023 Mister Grand Cambodia 2023ត្រូវបានដកហូតតំណែងចេញ រាល់លំអិតសូមចូលមើលក្នុងលិខិតដកហូតតំណែង ។
អ្នកតាមដានជាច្រើន បានភ្ញាក់ផ្អើលព្រោះ អ្នកបានតំណែងនេះ យូរថ្ងៃមកហើយ។ ម្ចាស់ជ័យលាភីឯក ត្រូវគេស្គាល់ថា ឈ្មោះធុល មករា ឯម្នាក់ទៀតឈ្មោះ រឹម ហាក់ហេង លំដាប់រងទី២Mister Supranational Cambodai 2023។ យោងតាមលិខិត របស់ក្រុមហ៊ុន មហាហង្ស ដោយសារ មិនអាច បំពេញ តាមតម្រូវការក្រុមហ៊ុនបាន។ យ៉ាងណាគេជឿថា អាចនឹងមានហេតុផល ច្រើនជាងនេះ ព្រោះម្ខាងៗ មានក្នុងចិត្ត រៀងខ្លួន មិនអាចបង្ហាញ បាន។ តើនរណាជាតួឯកថ្មី ក្នុងការជំនួស តំណែង។
បើតាមម្ចាស់ ជ័យលាភី ធុល មករា បង្ហោះសារថា «ខ្ញុំបាទ បានលាលែងដោយខ្លួនឯងដោយគ្មានអ្នកបង្ខិតបង្ខំ ព្រោះតែខ្ញុំមិនអាចធ្វើតាមលក្ខខណ្ឌដែលក្រុមហ៊ុនចង់បាន»