យោងតាមការអោយដឹងពី អ្នកគ្រប់គ្រងខាងលើ បាន បង្ហាញតម្រុយថា Cambodia International Models មានមោទកភាពក្នុងការប្រកាសពីការរៀបចំកម្មវិធីប្រកួតដ៏រំភើបនៃ កញ្ញាឯកកម្ពុជាឆ្នាំ 2023! អ្វីដែលប្លែកជងរាល់ដងមកុដចំនួនប្រាំមួយ!និងផ្តល់ជូនដល់ បណ្តាស្រីស្អាតជាជើងខ្លាំង ហើយជ័យលាភី ទាំង៦ បែងចែកការងារចេញទៅ ធ្វើការប្រកួតអន្តរជាតិចំនួន៦កម្មវិធីផ្សេងៗគ្នា។
នេះជាកាដូពិសេសមួយ សម្រាប់នារីដ៏ពូកែនិង ឆ្លាតវៃឆ្នាំ ដែលចងមកប្រកួត លើវិស័យបវរកញ្ញាកម្ពុជា ដែលកំពុងតែផ្ទុះការពេញនិយម។ ម្ល៉ោះហើយនារីដ៍សោភា ត្រូវពង្រឹងសមត្ថភាព ដើម្បីអោយជឿជាក់ខ្លួនឯង និងអោយ អ្នកដាក់ពិន្ទុតាមដាន ទេពកោសល្យខ្លួន។ តើឆ្នាំនេះ កញ្ញាឯក មួយណា មកពីខេត្តក្រុងណា ដែលអាចឆក់ការទាក់ទាញពីទស្សនិកជនបាន និងទទួលស្គាល់ថាជើងខ្លាំងបស្រប ពេលកម្មវិធី មានមកុដដល់ទៅ៦ សម្រាប់ចែកជូន។
សូមបញ្ជាក់ថា មកុដMiss Cambodia ឆ្នាំមុន គ្រងដោយកញ្ញាជា ចារិនី ហើយពេលនេះ នាងក៏បំពេញតួនាទី បានច្រើន ទាំងចេញទៅ ប្រកួតន ក្រៅប្រទេស ពិសេសនៅជប៉ុន ។ រង់ចាំតើអ្នកណានឹងក្លាយជារាជិនីសម្រស់បន្ទាប់របស់យើង!។