គ្មានអ្នកណាមិនដឹងនោះទេថា អោយតែនឹកដល់ការគាំទ្រ លោក ENO រមែងផុសអរគុណហ្វេន ហើយសារញឹកញាប់ណាស់ គឺលោកតែងតែភ្ជាប់នូវការដឹងគុណចំពោះសិល្បះរៀមច្បង គឺលោក ហួរ ឡាវី ដោយលោករមែងរម្លឹកគុណស្រ័យ លោក ហួរ ឡាវី ជាអតីតគ្រូបង្វឹក ដដែលហើយដដែលទៀត ដែលមិនខុសពីធ្វើអោយតារាផ្សេងទៀត ដែលមានកំណើត ពីលោក ហួរ ឡាវី ដូចគ្នា មិនសប្បាយចិត្ត។ ជាក់ស្ដែងសារមួយចុងក្រោយ ដែលោក ENO សរសេរបង្ហោះថា ឈ្មោះជាអ្នកចម្រៀងល្បីដ៏សាមញ្ញ គ្មានខ្នងអីទេ ល្បីដោយសារពុកម៉ែបងប្អូន និង ខំដោយខ្លួនឯង គឺមានអ្នកបានឃើញច្រើនណាស់ ក៏ខំមិនសរសើរ ហើយក៏មានអ្នកទើសផងដែរ ថាលោកលើកឡើងតែរឿងដដែលៗ យកមកបង្ហាញនៅលើបណ្ដាញសង្គម។ នៅត្រង់ឃ្លាមួយដែលលោកសរសេរថា ចូលសិល្បៈ2005 ទទួលបានជ័យលាភី នៅក្នុងក្លិបតារាមាសតន្ត្រី គឺមានតែលោកគ្រូ ហួរ ឡាវី ប៉ុណ្ណោះជាអ្នកបណ្ដុះបណ្ដាល ហើយបន្តបន្ទាប់មកក៏ដើរសុំគេច្រៀង រហូតដល់មានថ្ងៃនេះ។
លោកបង្ហាញពីការនឹកគុណលោកគ្រូ ហួរ ឡាវី ដដែលហើយដដែលទៀត ដល់ថ្នាក់ធ្វើអោយ លោក ហួរ ឡាវី ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោមកូនសិស្សដែលលោកបណ្ដុះបណ្ដាល ហើយក្លាយជាតារាចម្រៀងល្បីទាំងអស់ គឺមានតែលោក ENO ម្នាក់ប៉ុណ្ណោះ ដែលនៅចងចាំពីការលះបង់របស់ខ្លួន ខណៈតារាផ្សេងៗ ដែលធ្លាប់ទទួលបានការបង្ហាត់ និង ផ្ចុងផ្ដើមពីលោកដូចគ្នា គឺមិនដែលរម្លឹក ឬ ប្រកាសថាមានកំណើតពីលោកទាល់តែសោះ ក្រោយពេលល្បីល្បាញ។ ការសរសើររបស់ លោក ហួរ ឡាវី បានធ្វើអោយ លោក ENO ត្រូវបានហ្វេនៗ សរសើរថា គឺជាតារាដែលមានគុណធម៌ចំណោះគ្រូដើម ដែលធ្លាប់ជួយចម្លង តែក៌ធ្វើអោយអតីតកូនសិស្ស លោក ហួរ ឡាវី ដែលបច្ចុប្បន្នកំពុងជ្រកក្នុងអាជីពសិល្បៈរាប់មិនអស់ ក្ដៅស្លឹកត្រចៀក និង មិនសប្បាយចិត្តផងដែរ ព្រោះរាល់ពេលដែលលោក ENO ផុសរម្លឹកពីលោក ហួរ ឡាវី ហើយរាល់ពេលដែលលោក ហួរ ឡាវី លួចសរសើរជាការតបស្នង គឺមិនខុសពីលួចខោកកូនសិស្សផ្សេងទៀត ដែលក្រោយមានកំណើត ក៏ហាក់មិនសូម្បីតែនឹកនាឈ្មោះ ចំពោះ លោក ហួរ ឡាវី ដូចគ្នានឹង លោក ENO។ តែប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ក្រុមអ្នកសរសើរពីលោក ENO ថែមទាំងលើកឡើងថា កេរ្តិឈ្មោះ របស់តារារូបនេះ គឺស័ក្តសមនឹងក្លាយជាតារាដែលគួរមានឱកាសបានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ដ៏ធំ គឺ ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺមិនគួរណាគ្មានវត្តមានទាល់តែសោះ ខណៈដែលការវិភាគនេះ ក៏មានអ្នកគាំទ្រ និង អ្នកជំទាវយ៉ាងផុសផុលនាពេលចុងក្រោយ។
ក្នុងកិច្ចសម្ភាសន៍តាមសារអេឡិចត្រូនិច លោក ENO បានលើកឡើងថា មូលហេតុដែលលោកតែងតែផុសសរសើរពីលោក ហួរ ឡាវី មិនមែនក្នុងបំណងធ្វើអោយអ្នកណាម្នាក់មិនសប្បាយចិត្តនោះទេ គឺគ្រាន់តែលោកចង់បង្ហាញថា លោកមានកំណើតក្នុងសិល្បៈដល់ពេលនេះ គឺមានការរួមចំណែក របស់លោកគ្រូ គឺលោក ហួរ ឡាវី ប៉ុណ្ណោះ។ ងាកមកកាន់ចម្រូងចម្រាស់ ពីសំណាក់ហ្វេនៗ ដែលខ្លះថា លោកសមនឹងមានមុខលើទីលានស៊ីហ្គេម ហើយខ្លះថា មិនសម លោកសុំមិនហ៊ានបញ្ចេញយោបល់នោះទេ ដោយសារតែនេះ គឺជាទស្សនៈតែម្យ៉ាងរបស់ហ្វេនៗ ដែលចង់ឃើញលោកបង្ហាញមុខច្រៀង ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ ប៉ុន្តែសម្រាប់លោក គឺមិនបានគិតដល់។ យ៉ាងណាមិញលោកថា បើលោកពិតជាមានសំណាងបានច្រៀង ក្នុងផ្នែកណាមួយនៅក្នុងកម្មវិធី ស៊ីហ្គេម ដូចហ្វេនវែកញែក គឺពិតជាមោទកភាព ដោយសារតែលោកក្រៅតែពីមានបទផ្ទាល់ខ្លួនល្អៗ ដូចជាបទ ម៉ោងបាយនឹកអូន ក៌មានបទ ការពារ ដែលមានខ្លឹមសារ ត្រូវនឹងបរិបទស៊ីហ្គេម ដែលបង្ហាញពីមោទកភាពខ្មែរ លើឆាកអន្តរជាតិផងដែរ។ លោកថា ស៊ីហ្គេម គឺព្រឹត្តិការណ៍ដ៏ធំ ហើយបើសួរលោកថា ចុះបើការវែកញែករបស់ហ្វេន ស្រាប់តែគណកម្មការរៀបចំ ស្នើអោយលោកបកស្រាយនៅក្នុងវេទិកាថ្ងៃបិទ ស៊ីហ្គេម នាថ្ងៃទី១៧ ឧសភា តើលោកមានអារម្មណ៍បែបណា គឺលោកនឹងមោទកភាពខ្លាំង។ លោក ENO បន្តថា លោកអរគុណរាល់ការវែកញែកគ្រប់យ៉ាងទាំងពីអ្នកស្រលាញ់ និង អ្នកមិនស្រលាញ់ តែលោកយល់ថា
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-08_905223.jpg?resize=696%2C566&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-11_858708.jpg?resize=696%2C1066&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-14_935248.jpg?resize=524%2C524&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-17_386435.jpg?resize=591%2C1280&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-20_114123.jpg?resize=591%2C591&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-22_569664.jpg?resize=696%2C696&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-25_342543.jpg?resize=696%2C928&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-29_073458.jpg?resize=696%2C521&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-32_194952.jpg?resize=668%2C640&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-34_785675.jpg?resize=696%2C700&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-37_432886.jpg?resize=696%2C898&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-40_456104.jpg?resize=696%2C463&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-43_280783.jpg?resize=696%2C695&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-46_261073.jpeg?resize=696%2C1011&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/05/postnewscambodia.com-kh71.com-2023-05-14_08-46-52_593885.jpg?resize=696%2C928&ssl=1)