ពិតជាការបង្ហាញនូវ ការរាប់អាន សមជាម្ចាស់មកុដ ដែលគោរពតួនាទីក្នុងនាមជាម្ចាស់មកុដ រៀងៗខ្លួន។ ដោយមិនមានពាក្យថា ហត់ឬខ្ជិល ខ្លាច់ក្តៅ ខូចសាច់ បវរកញ្ញាចក្រវាឡទាំង៥ ជំនាន់ និងក្រុមករងារ សហការី និងឡើងទៅដល់ទឹកដីជាយថៃខ្មែរ ដើម្បីសំណេះសំណាលជាមួយ ជនទីទាល់ ក្រហើយអមជាមួយ ការផ្តល់ជូនសម្ភារៈ ជាអំណោយមួយចំនួន ដល់ពិធីនោះផងដែរ។

ស្រីស្អាតទាំងនោះ មាន រឿន ណាត រ៉េត សារីតា សំណាង អេលីណា ងិន ម៉ារ៉ាឌី និងនហង្ស ម៉ានីតា បានធ្វើដំណើរ ទៅតំបន់ប៉ោយប៉ែត ជាមួយអង្គការ Love Without Boundaries (LWB) ទៅចែកអំណោយដល់កុមារកំព្រា​ និងគ្រួសារដែលខ្វះខាត​ និងគ្រួសារដែលរស់នៅជុំវិញកន្លែងរេីសសម្រាម នៅក្រុង​ ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៣​ ខាងមុខនេះ។បងប្អូនទាំងអស់គ្នាក៏អាចចូលរួមចែករំលែកក្តីស្រលាញ់ដល់គ្រួសារដែលខ្វះខាតជាមួយបវរកញ្ញាទាំងអស់គ្នាបាន!

តាមរយៈគម្រូល្អនេះ និងធ្វើអោយ រលកក្រោយយកជាគម្រូបានហើយ និង បណ្តុះគំនតអោយ បេក្ខភាព ក្រោយៗ ព្យាយាមពង្រឹងសមត្ថភាពខ្លួន អោយកាន់តែល្អ ឡើងលើវិស័យ បវរកញ្ញាកម្ពុជា កំពុងគាំទ្រសព្វថ្ងៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here