បើតាមដឹង ប្រវត្តិការប្រកួតរបស់នាង បានឡើងឆាកច្រើនដង ជោគជ័យផង បរាជ័យផង តែនាងមិនបោះបង់មហិច្ឆិតាខ្លួនឡើយ ។ នាងនៅតែព្យាយាម រហូតរុញខ្លួន បានក្លាយជាតួឯក ដាច់គេ នៃអាណាចក្រហ្វីលីពីនទីដី សម្បូរកោះរាប់ពាន់ ជាងគេ។ ក្រៅពីស្រស់ស្អាត នាងក៏ចេះភាសា ផ្សេងៗហោច៣ភាសា ហើយនាង ក៍ជាក្តីសង្ឃឹមមួយ ដល់ប្រជាជនហ្វីលីពីន ពេលឡើងទៅ ប្រកួត កម្រិតពិភពលោក និងជឿថានាង អាចចូលចំណោមគេចុះ ហើយអាចដណ្តើមជ័យលាភីណាមួយពេល ប៉ះជាមួយ បណ្តាស្រីស្អាតផ្សេងៗទៀត។

ចំពោះរ៉ូប ដែលនាងគ្រងក៏ ជាប់លេខ១ស្អាតជាងគេផងដែរ។ ឯប្រទេសកម្ពុជាយើង នៅមិនទាន់ផ្តើមប្រកួតរកម្ចាស់មកុដនោះទេ កំពុងតែផ្តើមរៀបចំហើយ ក៏មានការផ្លាស់ប្តូរអ្នករៀបចំ ថ្មី ដោយបានឡាយសិន ទៅកាន់ក្រុមហ៊ុន មហាហង្សជាអ្នករៀបចំ។ ចាំអ៊ុតមើល ថាតើមហាហង្សរៀបចំបាន ទាក់ទាញបែបណា ខណៈកម្មវិធីមួយនេះ មានអ្នកតាមដានច្រើនលើសលុប នៅលើបណ្តាញសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here