តារាចម្រៀង លំដាប់ជួរ មុខម្នាក់ដែរ សួស វីហ្សា កាលពីមួយរយៈ មុន ហាក់ពន្យាពេល ចូលច្រៀង ក្នុងផលិតកម្មល្បី របស់ខ្លួន បន្ទាប់ពីនាង ហាក់ងាកខ្លួន ទៅពង្រឹងមុខរបរខាងក្រៅ ផ្នែកអនឡាញ និង របរមួយចំនួន។ រយៈពេលនៃករឃ្លាត ចម្រៀង ហាក់ធ្វើអោយ គេច្រឡំថា នាងអាច ចោលទីទ្រនំល្បីល្បាញ នាតារាក្នុងផលិតកម្មហង្សមាស។ ប៉ុន្តែបែរ ចុងក្រោយវីហ្សា បានសម្រុកចេញចម្រៀងហើយ ថតសម្តែងផ្គាប់ចិត្ត ក្រុមការងារផលិតកម្មឡើងវិញ ផុសផុល។

សួស វីហ្សា បានបង្ហាញបទថ្មីៗ របស់ខ្លួន ផង និងបងចម្រៀងអមច្រៀងជាមួយ ក្រុមតារាជួរមុខ នៅក្នុងផលិតកម្ម ដែលមានបទចម្រៀង បែបលើកកម្ពស់កីឡា និងអបអរ សុីហ្គេមលើកទី៣២។ ការឈ្មុលលើកនេះ ហាក់បីប៉ះប៉ូវ ការខកខាន ប៉ុន្មានឆ្នាំមុន ដោយសារ តែការបង្ហាញមុខនេះ សំឡេងរបស់នាងនៅ តែក្រលួចល្អ។ វីហ្សាបានរង ការប៉ះពាល់សំឡេង ផ្នែកបំពង់ក ។ នាងបានយកចិត្តទុកដាក់ ព្យាបាល តាមគ្រូពេទ្យប្រាប់ រហូតបានស្បើយ។ ចុងក្រោយហ្វេនៗ បានធូរចិត្តដោយសារតែ នាងបន្តមានចម្រៀងល្អ និងសំឡេងពិរោះ ដដែល បន្តបំពេរមហាជនកម្សាន្ត។

វីហ្សា បានតស៊ូសិល្បៈ តាំងពីពេលប្រឡងចម្រៀង នៅក្នុងផលិតកម្មរ៉ុក។ ពេលនេះ ជីវិតបានភ្លឺស្វាងហើយ ដោយជោគជ័យសិល្បៈ និងស្នេហាបានប្តីយល់ចិត្ត។ លើសពីនេះ បានបង្កើត របរពេញដៃ លក់ផលិតផលតាម អន ឡាញ មានរោងចក្រផលិតទឹកកក និង របរលក់ដីឡូត៍។

LEAVE A REPLY

Please enter your comment!
Please enter your name here