ថ្ងៃនេះជាថ្ងៃ បិទការប្រកួតសុីហ្គេមលើកទី៣២ ហើយ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ នេះជាឱកាសរង់ចាំ៦៤ឆ្នាំមកហើយ របស់កម្ពុជា។ឱកាសមកដល់នេះ ធ្វើអោយជនរួមជាតិមានមោទនភាព បំផុតដែលខ្មែរអាចធ្វើបាន ប្រាប់ដល់ពិភពលោក។ អ្វីដែលកោតសរសើរនោះ កីឡាករកីឡាការិនីយើង បានដណ្តើមយក មេដាយជាច្រើន ជូនជាតិ ស្ទើរគ្រប់វិញ្ញាសា ដែលបង្កអោយកីឡាយើងរីកចម្រើន សរសើរគ្រប់ទិសទី។

យ៉ាងណាមិញ នាពិធីពិសេសយប់នេះ តារាចម្រៀងជួរមុខ ឱក សុគន្ឋនិស បានផ្ញើសាថា «ថ្ងៃនេះជាថ្ងៃប្រារព្ធពិធី បិទការប្រកួត SEA GAMES លើកទី៣២ ឆ្នាំ២០២៣។ WE DID IT យើងធ្វើបាន យុវជនយើង អាចធ្វើបាន អរគុណរាល់ការលះបង់ ការតស៊ូ ខំប្រឹង របស់អ្នកគ្រប់ៗគ្នា ហើយក៏អរគុណដល់ប្រទេសអាស៊ានទាំងអស់ដែលបានចូលរួម។ ជួបគ្នានៅថ្ងៃនេះ ទាំងអស់គ្នា»៕

រងចាំទស្សនា ទាំងអស់គ្នា នាព្រឹត្តិការណ៍ បិទការប្រកួតកីឡាសុីហ្គេម នៅកម្ពុជាយប់នេះ ថាតើមានផ្ទាំងទស្សនីយភាព ល្អពិសេសបែបណា ។ អាចធ្វើអោយភ្ញាក់ផ្អើល ជាថ្មីម្តងទៀតដូច ពិធីបើក ឬទេ ព្រោះពិធីបើក បានសាងភាព ត្រចះត្រចង់អោយពិភពលោកដឹង ដោយមិនស្មានថា កម្ពុជា មានការយកចិត្តទុកដាក់លើការងារសុីហ្គេមនេះ យ៉ាងល្អបំផុត។

LEAVE A REPLY

Please enter your comment!
Please enter your name here