នេះជាការវិលមកជាថ្មី លើកម្មវិធីដដែល ដោយយកបានបទពិសោធន៍ថ្មីៗនិងយល់ថាអ្វីក៏ដោយ មុនជោគជ័យត្រូវការឆ្លងកាត់ឧបសគ្គទំរាំរកឃើញពន្លឺជីវិតឃើញ។គ្រប់​បេក្ខនារី​គឺមកជាមួយការប្រកួតប្រជែងដ៏ពូកែ​ រងចាំមេីលថា​ តេី​ ភឹម​ ស្រីណូ​ មកជាមួយនឹងខេត្តរឺក្រុងមួយណា?

កញ្ញា ភឹម ស្រីនោ អាយុ 24 ឆ្នាំ ជាកូនខ្មែរកាត់ថៃ ដែលមានឱពុកជាជនជាតិថៃ និង ម្តាយជាជនជាតិខ្មែរ មានទីកន្លែងនៅកំណើតខេត្តកំពង់ចាម បច្ចុប្បន្នគាត់បានប្តូរមករស់នៅភ្នំពេញវិញហើយ។អាចនិយាយបាន2ភាសានោះគឺភាសាខ្មែរនិងថៃបានយ៉ាងស្ទាត់ជំនាញហើយឥឡូវកំពុងតែរៀនភាសាអង់គ្លេសបន្ថែមមួយភាសាទៀតសម្រាប់ទុកប្រលងនៅឆ្នាំនេះ។

ចំពោះបទពិសោធន៍គាត់វិញគាត់ធ្លាប់ចូលប្រកួតMiss Grand Cambodia ក្នុងឆ្នាំ2018ហើយទទួលបានTop 15 ហើយគាត់បានបន្តចូលប្រលងMiss Grand Cambodiaម្តងទៀតនៅឆ្នាំ2021 ពេលនោះដែរគាត់ទទួលបានTop 10 ដែលតំណាងខេត្តកោះកុង ។នាងបានដាក់ពាក្យចូលរួមប្រលងMiss Grand Cambodia ម្តងទៀតនៅឆ្នាំ2023នាង ថានេះជាឆ្នាំចុងក្រោយ និងយល់ថាអាយុច្រើនហើយណាមួយគាត់ចង់ទុកឱកាសអោយប្អូនៗជំនាន់ក្រោយដែលមានចិត្តស្រឡាញ់និងចង់ប្រលងបវរកញ្ញាដូចនាង។

LEAVE A REPLY

Please enter your comment!
Please enter your name here