ខុសពីតារាមួយចំនួន ដែលទទួលបានត្រឹមតែកាដូតូចធំ ក្នុងថ្ងៃពិសេស សម្រាប់តារាសម្ដែង លោក អេឡិច បែរជាទទួលបានតំណែងជា BA ប្រចាំអោយផលិតផលមួយនោះផង បន្ថែមពីលើកាដូផ្សេងៗ ក្នុងថ្ងៃកំណើតវ័យ២៦ឆ្នាំ។ ពិធីខួបកំណើតដែលលោកបានធ្វើកាលពីថ្ងៃទី ២០ ឧសភា ឆ្នាំ២០២៣នោះ គេក៏ឃើញមានវត្តមានតារាប្រុសស្រី រួមទាំងអ្នកល្បីៗ នៅក្នុងវិស័យសិល្បៈ និង បណ្ដាញសង្គមចូលរួមយ៉ាងកុះករផងដែរ ដែលបង្ហាញពីការស្ទុះឡើងទីផ្សាររបស់លោក ក្រោយពេលហក់ចូលសិល្បៈ។ លោកថា នេះគឺជាខួបកំណើតធំលើកដំបូង ហើយលោកក៏សប្បាយចិត្តណាស់ ដែលត្រូវបានក្រុមហ៊ុនមួយ បានប្រកាសទទួលស្គាល់លោកជា BA នៅក្នុងថ្ងៃនោះ។
ខាងក្រោមនេះជាទិដ្ឋភាពខ្លះ ក្នុងថ្ងៃខួបកំណើតរបស់លោក ដែលទើបតែបានបញ្ចប់៖

LEAVE A REPLY

Please enter your comment!
Please enter your name here