កាលពីល្ងាចថ្ងៃទី២១ ឧសភា ឆ្នាំ២០២៣មុននេះ ស្ថាប័ន Miss Grand Cambodia 2023 បានបញ្ចប់ ការបង្ហាញបេក្ខនារី និង បំពាក់ឆៀងជា Miss Grand ផ្លូវការ ក្នុងការតំណាងអោយខេត្តក្រុងនីមួយៗ។ អ្វីដែលគេកត់សម្គាល់ពីកម្មវិធីនោះ គឺមានតារាល្បីៗចូលរួមយ៉ាងកុះករ ហើយបេក្ខនារីទាំង២៥រូប ថែមទាំងត្រូវបានរំលេចដោយ ឈុតហូលគោមខ្មែរ យ៉ាងទាក់ភ្នែកនោះផង ខណៈដែលកម្មវិធីមួយនេះ ក្រៅពីរំលេចហូលគោមខ្មែរ ដែលជាសម្បត្តិដ៏មានតម្លៃរបស់ជាតិ ក៏មានការរំលេចនូវទម្រង់សិល្បៈវប្បធម៌ ដ៏គួរអោយសរសើរផ្សេងទៀតផងដែរ នៅក្នុងកម្មវិធី។ លោកស្រី អ៊ឹម សុគន្ធា និង លោក គង់ រ៉ាយុទ្ធ ជាអគ្គនាយិកា និង ជាអគ្គនាយក ស្ថាប័ន Miss Grand Cambodia 2023 បានបង្ហាញមោទកភាពយ៉ាងខ្លាំង ដែលអាចបញ្ចប់កម្មវិធីនេះបានយ៉ាងជោគជ័យ ហើយទទួលការសរសើរពីគ្រប់មជ្ឈដ្ឋាន ពីទម្រង់រៀបចំ និង សមាសភាពរបស់បេក្ខនារី។