ក្នុងចំណោមតារាល្បីៗ និង ភ្ញៀវកិត្តិយស ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ បំពាក់ឆៀងរបស់ Miss Grand Cambodia 2023 កាលពីថ្ងៃទី21 ឧសភា ឆ្នាំ2023 ក៏មានវត្តមាន លោកស្រី កង លឹម ម៉ារីណាក់ ដែលជាតារាអនឡាញមួយរូបផង។ លោកស្រីបានបង្ហាញខ្លួនក្នុងឈុតខ្មៅ និង បង្អួតសម្រស់ មិនអន់ជាងភ្ញៀវដែលបានបង្ហាញខ្លួនផ្សេងទៀតនោះទេ ខណៈដែលលោកស្រី ក៏បានបញ្ជាក់ប្រាប់ពីវត្តមានចូលរួមនាថ្ងៃនោះថា គឺមិនមែនមកចូលរួមត្រឹមតែជាភ្ញៀវនោះទេ ពោលគឺដោយសារតែលោកស្រីក៏ជាផ្នែកមួយនៃកម្មវិធី Miss Grand Cambodia 2023 ដែលក្រុមហ៊ុនលោកស្រីក៏ជាដៃគូស្ពុនស័រនូវផ្នែកមួយប៉ុណ្ណោះ។

លោកស្រី កង លឹមម៉ារីណាក់ ដែលជាម្ចាស់ផលិតផល Slim Nature បានអះអាងថា ក្រុមហ៊ុនលោកស្រីបានចូលរួមឧបត្ថម្ភឈុតហាត់ប្រាណដល់ គ្រូបង្វឹក និង បេក្ខនារី ទាំង២៥រូប ដើម្បីរួមចំណែកលើកកម្ពស់វិស័យបវរកញ្ញា ក្នុងការប្រកួតមួយនេះ។ លោកស្រីថា ឈុតហ្វឹកហាត់ ដែលបានជួយដល់បេក្ខនារីប្រកួតនេះ បានជួយរំលេចរាងស្លីម និង រាងស្វែលកាន់តែទាក់ទាញរបស់បេក្ខភាពបវរកញ្ញាទាំង២៥រូប និង ងាយស្រួលក្នុងការហ្វឹកហាត់ ក្នុងពេលដើរម៉ូដ។ លោកស្រីថា សប្បាយចិត្តដែលបានរួមចំណែកជួយដល់កម្មវិធី តាមរយៈផ្ដល់ខោស្លីមសម្រាប់ស្លៀកហ្វឹកហាត់ដល់បេក្ខនារីទាំងអស់ ហើយដោយសារតែលោកស្រីក៏ជាដៃគូស្ពុនស័រមួយរបស់កម្មវិធីនេះហើយ ទើបលោកស្រីដកឃ្លាមិនរួចប៉ុណ្ណាក៏នៅតែចូលរួមមកលើកទឹកចិត្តដោយផ្ទាល់ ដោយលោកស្រីបានទាំងសរសើរថា បេក្ខភាពទាំង២៥រូបដែលបានបំពាក់ឆៀង គឺសុទ្ធតែស្អាត ឆ្លាត និង មានសមត្ថភាព ស័ក្តសមជាបវរកញ្ញា ដែលធ្វើអោយលោកស្រីកាន់តែមានមោទនភាពក្នុងការរួមចំណែករបស់ឈុតស្លីមរបស់ខ្លួន ដែលកាន់តែធ្វើអោយបេក្ខនារីទាំងអស់ មានភាពងាយស្រួល និង កាន់តែមើលទៅស្អាត សូម្បីតែពេលហ្វឹកហាត់។

ឈុតស្លីមដ៏ទាក់ទាញនេះ ក៏ជាឈុតដែលលក់ដាច់ខ្លាំង សម្រាប់នារីៗ ដែលចូលចិត្តកីឡា និង ចូលចិត្តបង្ហាញរាងស្លីមផងដែរ ដោយលោកស្រីថា ខោស្លីមនេះ គឺកំពុងពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារ ក្រោយពេលក្រុមហ៊ុន Slim Nature នាំចូលមកវាយលុកទីផ្សារ។ លោកស្រីក៏នឹងមានគម្រោងជួយបេក្ខនារីទាំង២៥រូប នូចផលិតផលដ៏ពេញនិយមរបស់ខ្លួនផ្សេងទៀតផងដែរ ដើម្បីរួមចំណែកលើកស្ទួយវិស័យបវរកញ្ញា ក្នុងស្ថាប័ន Miss Grand Cambodia 2023។

LEAVE A REPLY

Please enter your comment!
Please enter your name here