វត្តមានកំពូលតារាថៃប្រុសស្រីល្បីៗរបស់ព្រះរាជាណាចក្រថៃ និង ជាតារាតំណាងឱ្យស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ7រួមមានអ្នកនាង Kwan Usamanee, លោក Jinn Jinna, កញ្ញា Thida Varitthisa និង លោក Mike Pattaradet បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាយើងហើយកាលពីថ្ងៃទី 22 ខែ ឧសភា ឆ្នាំ2023 មុននេះវេលាម៉ោង 09:40 នាទីព្រឹកក្រោមការទទួលស្វាគមន៍ពីថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 ក៏ដូចជាអ្នកសារព័ត៌មាន និង ពីសំណាក់ហ្វេនៗរបស់អ្នកទាំង4រូប។

តាមការឱ្យដឹងវត្តមានកំពូលតារាថៃទាំងបួនរូបចុះប្រទេសកម្ពុជាលើកនេះគឺដើម្បីចូលរួមនៅក្នុងកម្មវិធី Meet and Greet ជាមួយនឹងហ្វេនៗ ក៏ដូចជាធ្វើសន្និសីទសារព័ត៌មាននារសៀលម៉ោង2នេះនៅសណ្ឋាគា Sofitel Phnom Penh ក៏នឹងមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ក៏ដូចជាហ្វេកប៊ុក page របស់ TV5 អំពីរឿងថ្មីដែលស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 កំពុងធ្វើការចាក់ផ្សាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here