បន្ទាប់ពីចុះពីព្រលានយន្តហោះជាន់ទឹកដីប្រទេសកម្ពុជាមិនប៉ុន្មានម៉ោងផង តារាប្រុសស្រីប្រចាំឱ្យ Channel 7HD របស់ប្រទេសថៃរួមមាន កញ្ញា Kwan Usamanee, លោក Jinn Jinna, កញ្ញា Thida Varitthisa និង លោក Mike Pattaradet បានចូលរួមនៅក្នុងកម្មវិធី Meet & Greet ដ៏អស្ចារ្យមួយដែលមានការរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំនៃស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5គ្រប់ជាន់ថ្នាក់។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត នៅក្នុងកម្មវិធី Live ផ្ទាល់នេះផងដែរ គេឃើញមានវត្តមានលោក Cherdkiat Atthakor ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួម ព្រមទាំងវត្តមានលោកដុកទ័រ ស៊ុផៈឆៃ វីរ៉ៈភុជង្គ ដែលជាប្រធាន និង ជាស្ថាបនិកស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ប៉ុស្តិ៍លេខ5 ព្រមទាំង អ្នកគ្រប់គ្រងដែលអញ្ជើញមកពី VCAN Group of companies បានចូលរួមនៅក្នុងកម្មវិធីយ៉ាងឱឡារិកនេះផងដែរដែលប្រព្រឹត្តទៅនៅក្នុងសណ្ឋាគា Sofitel Phnom Penh Phokeethra កាលពីថ្ងៃទី 22 ខែ ឧសភា ឆ្នាំ 2023 វេលាម៉ោង 2រសៀលថ្មីៗនេះ។

តាមការបញ្ជាក់ កម្មវិ Meet and Greet with Ch7 HD លើកនេះគឺក្នុងគោលបំណងដើម្បីអបអរនាឱកាសដែលស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 និង VCAN Group of companies បានក្លាយជាដៃគូសហការណ៍គ្នាយ៉ាងពេញលេញនៅក្នុងការនាំយកនូវភាពយន្តភាគថៃរបស់ Ch7 HD មកចាក់ផ្សាយនៅក្នុងប្រទេសកម្ពុជាតាមរយៈ TV5 តបតាមការគាំទ្រដ៏ច្រើនលើសលប់ពីសំណាក់អ្នកតាមដាន និង និយមរឿងភាគថៃ ដែលចាត់ទុកថាជា Exclusive Partner of channel 7 Dramas in Cambodia។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ2023នេះខ្សែភាពយន្តភាគដែលCh7 HD បានសហការណ៍ជាមួយនឹង TV5 មានរហូតដល់ទៅ 27ភាពយន្តភាគដែលសុទ្ធសឹងតែល្បីៗ មានគុណភាព និង ល្អមើល។ តួយ៉ាង TV5 ក៏កំពុងតែចាក់ផ្សាយខ្សែរឿងចំនួនរួចមកហើយ ក្នុងនោះរួមមានរឿង « ភ្លើងព្រះនាង » និង រឿង « ជោគវាសនាតារាទាំង5 »ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងជក់ចិត្តពីសំណាក់អ្នកទស្សនា។

បន្ទាប់ពីធ្វើការសំណេះសំណាល ក៏ដូចជាផ្ដល់ជាបទសម្ភាសន៍ជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាហ្វេនៗតារាថៃទាំងបួន ក៏បានច្រៀងរាំកំដរបរិយាកាស ព្រមទាំងថតរូបលេងជាមួយហ្វេនៗយ៉ាងស្និទស្នាលនៅក្នុងជំនួបដ៏អស្ចារ្យមួយនេះ ញ៉ំាងឱ្យកម្មវិធីកាន់តែមានភាពសប្បាយ និងបញ្ចប់ទៅដោយអនុស្សាវរីយ៍ល្អៗមុនពេលដែលអ្នកទាំង4ត្រឡប់ទៅកាន់មាតុភូមិរបស់ខ្លួននាល្ងាចថ្ងៃខែដដែលនេះផងដែរ ដោយពុំបានស្នាក់នៅប្រទេសកម្ពុជាយើងនោះឡើយ ដោយហេតុថាមានការងារបន្ទាន់ដែលត្រូវបំពេញ។

LEAVE A REPLY

Please enter your comment!
Please enter your name here