រយៈពេលពីរថ្ងៃមកហើយ ដែលតារាសម្ដែងវ័យជ្រេ អ្នកស្រី រ៉េតរ៉ូស ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យឯកជនមួយ បន្ទាប់ពីអ្នកស្រីសម្រុកថតពេក ដល់ថ្នាក់ក្ដៅខ្លួន និង អស់កម្លាំងល្ហិតល្ហៃ ស្ទើរប៉ះពាល់ដល់អាយុជីវិតព្រោះស្មានថានោះគ្រាន់តែជាជម្ងឺធម្មតា។ អ្នកស្រីត្រូវបានគ្រូពេទ្យរកឃើញថា មានសភាពគ្រុនឈាមកម្រិតធ្ងន់ បិះនឹងដល់កម្រិតបែកគ្រាប់ឈាម តែជាភ័ព្វសំណាង ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេល ដោយក្នុងពេលនេះ អ្នកស្រីក៏នៅតែមិនទាន់ធូរនៅឡើយផងដែរ តែត្រូវបានដឹកចេញពីបន្ទប់សង្គ្រោះបន្ទាន់ និង ទើបតែបញ្ជូនទៅតាមដាននៅផ្ទះបន្តកាលពីល្ងាចថ្ងៃទី២២ ឧសភា មុននេះ។ អ្នកស្រីថា នេះហើយគឺជាលទ្ធផលដែលខ្វះការថែទាំសុខភាព ហើយបើអ្នកស្រីមិនបានសង្គ្រោះទាន់ពេលទេ គឺពិតជាប៉ះពាល់ដល់អាយុជីវិត។

យ៉ាងណាមិញ ក៏ចាត់ទុកថា គឺជាភ័ព្វសំណាងស្របគ្នាផងដែរ អ្នកស្រីក៏ទើបតែត្រូវបានស្ថាបនិកគ្រួសារតារាកម្ពុជា ស្នើអោយសមាគមអភិរក្សសត្វដំរីកម្ពុជា Airavara តែងតាំងអ្នកស្រីជា BA ហើយសំណើរនោះក៏ត្រូវបានធ្លាក់ប៉ុន្មានម៉ោង មុនអ្នកស្រីត្រូវដឹកចេញពីកន្លែងសង្គ្រោះបន្ទាន់ ដែលមានន័យថា អ្នកស្រីនឹងក្លាយជាសិល្បការិនីចាស់វស្សាម្នាក់ ដែលមានឱកាសធ្វើការងារសង្គម ក្នុងការអភិរក្សជួយសត្វដំរី ដែលកំពុងប្រឈមផុតពូជ។ អ្នកស្រីថា ទោះឈឺប៉ុន្មានថ្ងៃមិនទាន់ធូរ ហើយត្រូវខាតបង់ការងារច្រើន តែក្រោយលិខិតតែងតាំងអ្នកស្រីជា BA នេះ គឺធ្វើអោយអ្នកស្រីមានកម្លាំងចិត្ត។ តារាសិល្បៈជាច្រើន ក៏ទៅសួរសុខទុក្ខអ្នកស្រី ដែលបង្ហាញពីការជួយឈឺឆ្អាលក្រោយពេលអ្នកស្រីទើបចេញពីពេទ្យផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here