នៅលើបណ្ដាញសង្គម តារាកំប្លែងតូចតឿ លោក ស៊ីវត្ថា កំពុងបង្ហោះពីរឿងកើតទុក្ខប៉ុនភ្នំ ដោយសារតែម្ដាយបង្កើតរបស់លោក បានចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ក្រោយពេលជម្ងឺមហារីកសុដន្យរបស់ម្ដាយលោកកាន់តែមានសភាពធ្ងន់ធ្ងរ។ លោកថា ជម្ងឺរបស់ម្ដាយកំពុងបង្កជាអារម្មណ៍តក់ស្លុតក្នុងចិត្ត និង ក្នុងរង្វង់គ្រួសារយ៉ាងខ្លាំង ដោយសារតែម្ដាយរបស់លោកក៏ត្រូវជម្ងឺមហារីកវាយលុក ក្នុងពេលលោក និង ក្រុមគ្រួសារកំពុងតែរកមិនបាន។ លោកថានៅក្នុងពេលនេះ ខ្លួនមិនដឹងរត់ទៅច្រកណានោះទេ ហើយក៏កំពុងអស់សង្ឃឹមខ្លាំងណាស់ដែរ នៅពេលជម្ងឺម្ដាយឈានដល់ដំណាក់កាលធ្ងន់ ហើយតម្រូវការលុយក៏ច្រើនរាល់ថ្ងៃ តែលោក និង សមាជិកគ្រួសារគឺកំពុងខ្វះមុខខ្វះក្រោយ។ កុំថាឡើយក្ដីប្រាថ្នានាំយកម្ដាយទៅក្រៅប្រទេស សូម្បីតែម្ដាយលោកកំពុងស្ថិតនៅក្នុងស្រុកនាពេលនេះ ក៏មិនដឹងថា តើបានលុយមកពីណាយកមកផ្គត់ផ្គង់ការចំណាយនោះដែរ ជាពិសេសក្នុងពេលក៏រកអីមិនបានមួយរយៈធំមកហើយនោះ។ លោកថាការងារសិល្បៈ មិនមានដូចមុននោះទេ ហើយបើទោះជាមានក៏មានតែយូរៗម្ដង និង បានកម្រៃតិចបំផុត។

LEAVE A REPLY

Please enter your comment!
Please enter your name here