កាលពីព្រឹកថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ក្រោមការដឹកនាំរបស់លោកស្រី ចិន្តា ក្លេ-ខៃ និង ក្រុមការងារ បានដឹកនាំទូតសុឆន្ទៈ ដែលទើបប្រកាសតែងតាំង៣រូប រួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា អ្នកនាង ប៉េងប៉ោង តារាកំប្លែង និង លោក រុន ណាកូ ពិធីករផ្ទះតារា ចូលសម្ដែងការគួរសម អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និង ថ្នាក់ដឹកនាំសាលា AIS និង AII ដើម្បីសុំការជ្រោមជ្រែងដល់សកម្មភាពសមាគម តាមរយៈបង្វែរដំណើរទស្សនកិច្ច ដែលសាលាតែងធ្វើនៅតាមបណ្ដាខេត្តផ្សេងៗ អោយទៅទស្សនកិច្ចនៅក្នុងទីតាំងដំរី នៅខេត្តរតនៈគីរីវិញ ដើម្បីអោយសមាគមទទួលប្រាក់កម្រៃពីការរៀបចំបាយទឹក ឬ ការទទួលដំណើរទស្សនកិច្ចទាំងឡាយនោះ ផ្គត់ផ្គង់ដល់ដំរីដែលសមាគមត្រូវរ៉ាប់រង។ នាថ្ងៃទី៣០ ខែ៦ ខាងមុខ សមាគមក៏មានគម្រោងធ្វើពិធីរៃអង្គាសធំមួយ អមដោយព្រឹត្តិការណ៍រាត្រីសមោសប្រចាំឆ្នាំ ដើម្បីប្រមូលមូលនិធិ ជាប្រយោជន៍ដល់សមាគម។

ជាការឆ្លើយតប អ្នកឧកញ៉ា គួច ម៉េងលី បានអះអាងថាសាលានឹងពិចារណាលើសំណើរពាក់ព័ន្ធនឹងដំណើរចុះកម្មសិក្សារបស់សិស្សនេះ តាមភាពជាក់ស្ដែង តែអ្នកឧកញ៉ាថា អ្នកឧកញ៉ា រីករាយក្នុងការគាំទ្រចំពោះសកម្មភាពរៃអង្គាសផ្សេងជាប្រយោជន៍ដល់សមាគម និង សម្ដែងការកោតសរសើរចំពោះ លោកស្រី ចិន្តា ក្លេ-ខៃ ដែលបានលះបង់ក្នុងការងារអភិរក្សសត្វដំរី ដោយអ្នកឧកញ៉ាក៏អំពាវនាវអោយមានការជួយយកចិត្តទុកដាក់ចំពោះសកម្មភាពដ៏ល្អមួយនេះផងដែរ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត ក៏បានសន្យាពីការជួយព្យាបាលដោយមិនគិតថ្លៃមួយចំនួន ដែលសមាគម និង BA បានស្នើមក និង អាចឈានផ្ដល់ជូននូវអាហាររូបករណ៍មួយចំនួន ដើម្បីជាប្រយោជន៍ និង ជាការលើកទឹកចិត្តដល់សមាគម និង ក្រុមការងារ តាមតែអាចធ្វើទៅបានផងដែរ ប្រសិនបើមានការស្នើសុំ ហើយអ្នកឧកញ៉ាពិនិត្យឃើញថាលទ្ធភាព គឺអាចជួយបាន។

លោកស្រី ចិន្តា ក្លេ-ខៃ ប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានថ្លែងការកោតសរសើរចំពោះជំហរ និង ការស្វាគមន៍យ៉ាងរាក់ទាក់របស់អ្នកឧកញ៉ាយ៉ាងខ្លាំង ដោយលោកស្រីចាត់ទុកថា ជំនួបរវាងសមាគម និង ក្រុមការងារអ្នកឧកញ៉ា ផ្ដល់នូវគុណតម្លៃ និង ពោរពេញដោយអត្ថន័យសម្រាប់សមាគមយ៉ាងខ្លាំង។ លោកស្រីសង្ឃឹមថា ក្នុងពេលខាងមុខ អ្នកឧកញ៉ា នឹងផ្ដល់វត្តមានដឹកនឹកនាំសិស្សសាលា បានទៅដល់ទីតាំងដំរី ដើម្បីរួមគ្នាបំផុស និង ផ្សព្វផ្សាយនោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here